ខេត្តស្ទឹងត្រែង: ភ្ញាក់ផ្អើលម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ធ្វើឲ្យមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាល ចំណែកម៉ូតូរងការខូចខាតទាំងស្រុង ជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាត្តិដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមជ្ឈមណ្ឌលសុខភាពខេត្តស្ទឹងត្រែង ខណៈរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យខេត្ត មកមិនទាន់ពេលដោយជនរងគ្រោះ រងរបួសធ្ងន់ធ្ងររងចាំរយៈពេលយូរ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៣,៣៨នាទី ថ្ងៃសៅ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅចំណុចទល់មុខ ភូមិគ្រឹះ លោកថេង ម៉េងគង់ ខាងលិច និងខាងកើតយានដ្ឋានជួសជុលរថយន្ត ហួសផ្សារគីឡូ២ បន្តិច ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
នេះបើតាមការឲ្យដឹងពីមន្ត្រីនគបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងក្រោយកើតហេតុ មើលនៅក្នុងកាមេរ៉ាសុវត្ថិភាពថា: ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខៀវអត់ស្លាកលេខជីះគ្នា៣នាក់ ប្រុសម្នាក់ស្រី២នាក់ បើកបរចេញពីរលិច សំដៅពីរត្បូងទៅជើង ចំណែកម៉ូតូអ៉ិចស៉ីនធើ ពណ៌ខៀវក្រហម បើកបរពីរជើងទៅត្បូង បើកបរក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុខាងលើម៉ូតូអ៉ិចសិនធឺ បានវ៉ារ៉ីម៉កម៉ូតូ ទៅបុកម៉ូតូវ៉េវអាល់ហ្វា បើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាង។
បច្ចុប្បន្នជនរងគ្រោះប្រុសស្រីទាំង៤នាក់ ប្រុស២ ស្រី២នាក់ នៅមិនទាន់ស្កាល់អត្តសញ្ញាណនៅឡើយទេ ដោយជនរងគ្រោះត្រូវបានបានសាច់ញាតិ និងអ្នកជិតខាងជួយដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យខេត្តស្ទឹងត្រែង។
ចំណែកម៉ូតូបង្ករបស់ជនរងគ្រោះទាំងពីរគ្រឿងខាងលើ ត្រូវសមត្ថកិច្ចនគបាលចរាចរណ៍ផ្លូវគោក ដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។
ដោយ:មាស សុផាត