ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី

ចែករំលែក៖

នៅព្រឹកស្អែក ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ (AIAI) ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Yunnan Investment Holdings របស់​ចិន​ក្នុង​ចំនួន​ទឹកប្រាក់ ៨៨០​លាន​ដុល្លារ និង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៧៥០ ​ហិកតា។ 

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ស្ថិត​នៅក្នុង​លំដាប់ 4E ដោយមាន​ផ្លូវ​រត់​ប្រវែង ៣,៦០០ ​ម៉ែត្រ ទទឹង ៤៥​ ម៉ែត្រ មាន៣៨ ចំណត​យន្តហោះ និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ​អ្នកដំណើរ​ជាង ៨ ​ម៉ឺន​ម៉ែត្រការ៉េ​ដែល​អាច​ទទួល​អ្នកដំណើរ​ប្រចាំឆ្នាំ​បាន​ប្រមាណ ៧ ​លាន​នាក់ និង​ស្ថិតក្រោម​កិច្ចព្រមព្រៀង​គម្រោង​វិនិយោគ BOT ៥៥ ​ឆ្នាំ​។

តាមរយៈអាកាសយានដ្ឋាន​ថ្មី​នេះ​គឺជា​គម្រោង​កម្រិត​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ចិន និង​កម្ពុជា ដែល​នឹង​នាំមក​នូវ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ជំនួស​អាកាសយានដ្ឋាន​ចាស់​ដែល​មិនអាច​ទទួល​យន្តហោះ​ធំៗ និង​មកពី​តំបន់​ឆ្ងាយៗ​ ។ មួយវិញទៀត វា​នឹង​ធ្វើឱ្យ​តំបន់​នៅ​ជុំវិញ​អាកាសយានដ្ឋាន​នេះ មាន​ការរីកចម្រើន​ផងដែរ​។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:00ព្រឹក ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print