ខេត្តស្វាយរៀង៖ ព្រះសង្ឃនិងគណកម្មការវត្តព្រមទាំងប្រជាពុទ្ធបរិសទ័ភូមិភ្នៅឃុំតាសួស ស្រុកស្វាយជ្រំ បានអំពាវនាវសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហា ក្រហ៊ុនដឹកដី ធ្វើឲ្យខូចផ្លូវលំមួយខ្សែ ប្រវែង១,២០០ម៉ែត្រ ចាប់
ពីផ្លូវជាតិលេខ១ ភូមិភ្នៅ ទៅវត្តត្នោតជ្រុំ និងបះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំងដោយពេលរថយន្តដឹកដីទាំងនោះបើកបរលើផ្លូវលំបណ្តាលឲ្យហុយធូលីដីបះពាល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនិងពិបាកពេលក្មេងធ្វើដំណើរទៅមកពីសាលារៀន។
នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ព្រះសង្ឃ គណកម្មការវត្តនិងប្រជាពុទ្ធបរិសទ័ភូមិភ្នៅបានលើកគ្នាបិទផ្លូវលំឃាត់រថយន្តរបស់ក្រមហ៊ុនដឹកដីចំនួន៥គ្រឿងមិនឲ្យចរាចរណ៍ដឹកដីបន្តទៀតការបះទង្គិចគ្នាដោយពាក្យសំដីមួយប្រាវរហូតដល់ម៉ោង៩និង៣០នាទីព្រឹកទើបមានអន្តរាគមន៍ពីលោកអធិការនៃអធិការដ្ឋាននគបាលស្រុកស្វាយជ្រំចុះមកសម្របសម្រួលនិងឲ្យក្រុមហ៊ុនយករថយន្តចូលទៅក្នុងកន្លែងក្រុមហ៊ុនស្នាក់នៅនិងកោះហៅម្ចាស់ផ្ទះឈ្មោះ បេ វេន ភេទប្រុស អាយុ៥៣ឆ្នាំ ដែលជាអ្នកហៅក្រុមហ៊ុនមកដឹកដីនៅភូមិភ្នៅឃុំតាសួស ទៅសាសួរនៅអធិការដ្ឋាននគបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយដោយសង្ស័យថា ក្រុមហ៊ុនដឹកដីនេះគ្មានច្បាប់អនុញ្ញតិ តែអ្នកបើកបររថយន្តដឹកដីភាគីក្រុមហ៊ុនប្រាប់ថា ពួកគេមិនមែនជាក្រុមហ៊ុនអ្វីទេគឺមានរថយន្តជាឯកជនហើយបានម្ចាស់ផ្ទះហៅមករកស៊ីចែកហ៊ុនគ្នាដោយនៅភូមិភ្នៅប្រជាពលរដ្ឋត្រូវការចាក់ដីលើកជាភូមិម្ចាស់ផ្ទះឈ្មោះ បេ វេន ក៏ហៅពួកគេយករថយន្តមកដាក់នៅផ្ទះគាត់ដោយគាត់ជាអ្នករកម៉ូយ ហើយបានសុំច្បាប់លោកមេឃុំតាសួស ឈ្មោះ វ៉ែន សុំដាក់រថយន្តដឹកដីនិងដឹកដីក្នុងភូមិភ្នៅនេះ។ លោកមេឃុំក៏បានអនុញ្ញាតិ ហើយកន្លងមកលោកមេឃុំបានឲ្យធ្វើកិច្ចសន្យាជួសជុលផ្លូវលំសងប្រជាពលរដ្ឋពេលដឹកដីខូចផ្លូវក៏ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះលោកមេឃុំប្រាប់ថាមិនចាំបាច់ជួសជុលទេ នៅចុងខែឧសភា២០១៦ខាងមុខនេះរដ្ឋគេជួសជុលហើយទើបពួកគេលែងជួសជុល។ ហើយប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលំមកតវាឲ្យស្រោចទឹកកុំឲ្យហុយលើផ្ទះពួកគាត់ ក្រុមហ៊ុនបានស្រោចទឹកឲ្យតែមួយក្រុមទៀតមករារាំងមិនឲ្យរថយន្តដឹកដីបន្ត តើឲ្យពួកគាត់ទៅប្រកបមុខរបរអ្វីវិញបើមានរថយន្តមកដឹកដីបែជាប្រជាពលរដ្ឋមករារាំងដូច្នេះ។
ទាក់ទិនករណីនេះដែរលោក ឡុង សាវ៉ាត មេភូមិភ្នៅបានឲ្យដឹងថា កាលពីខែមករា ឆ្នាំ២០១៦ មានឈ្មោះ បេ វេន នៅភូមិភ្នៅបាននាំគ្រឿងចក្រអេស្កាវទ័រនិងរថយន្តដឹកដី៥គ្រឿងមកដាក់នៅផ្ទះរបស់ខ្លួន រូបលោកក៏បានឲ្យទៅសុំច្បាប់ពីលោកមេឃុំនិងធ្វើកិច្ចសន្យាជួសជុលផ្លូវពេលផ្លូវខូចក៏ប៉ុន្តែបាន២ខែមិនគោរពតាមកិច្ចសន្យា ទើបកើតមានទម្នាស់ ដោយផ្លូវលំមួយខ្សែ ប្រវែង១,៥០០ម៉ែត្រនេះគឺកសាងដោយព្រះសង្ឃនិងគណកម្មការវត្តត្នោតជ្រុំដឹកនាំប្រជាពុទ្ធបរិស័ទភូមិភ្នៅកសាង ហើយភូមិភ្នៅនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនដែលមើលឃើញមកអភិវឌ្ឍន៍ឡើយសូមឲ្យរាជរដ្ឋាភិបាលមកអភិវឌ្ឍន៍ភូមិភ្នៅឃុំតាសួសនេះផង។
លោកមេភូមិបន្តទៀតថា ប្រជាពលរដ្ឋលើកគ្នាមកឃាត់រថយន្តនេះដោយសាមានកំហឹងក្រុបអ្នកបើកបររថយន្តដឹកដី និយាយប្រមាឌលោកគណៈកម្មការវត្តបីនាក់មកឃាត់រថយន្ត ហើយឲ្យស្រោចទឹកនិងជួសជុលថ្នល់ដែលខូចរហូតផ្ទុះហិង្សាឈ្មោះ បេ វេន ទាញប្រនង់ រកវាយគណៈកម្មការវត្តហើយអ្នកបើកបរប្រមាឌបើករថយន្តបុកបើនៅតែរារាំងទើបប្រជាពលរដ្ឋចេញមកជួយនិងប្តឹងទៅលោកអធិការនគបាលស្រុកឲ្យមកអន្តរាគមន៍លោកអធិការក៏បានដឹកនាំកម្លាំងមកអន្តរាគមន៍និងហៅឈ្មោះ បេ វេន ទៅសាកសួរនៅអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ៕
ដោយ៖ យឹម សុថាន