ខេត្តកោះកុងៈ ល្បែងសុីសងគឺជាសត្រូវរបស់ប្រជាពលរដ្ឋស្លូតត្រង់ និងជាភារកិច្ចសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានទទួលខុសត្រូវទប់ស្កាត់បង្ក្រាប អនុវត្តអោយខានតែបានតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ នេះជាការលើកឡើងពីប្រជាពលរដ្ឋក្នុងទីប្រជុំជនស្រុកស្រែអំបិល ទូរស័ព្ទមកកាន់ “នគរដ្រេហ្គន”នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។ ពួកគាត់បានបន្តថាៈ បងៗខាងអ្នកព័ត៍មានជួយផ្សព្វផ្សាយផងពីទីតាំងល្បែងសុីសងនៅស្រុកស្រែអំបិល មានដំណើរការបើកដោយសេរី បែបអនាធិបតេយ្យបំផុត ពិសេសហ្គេមបាញ់ត្រីនៅចំពីមុខផ្សារស្រែអំបិលតែម្តង មានអ្នកលេងចាញ់ឈ្នះរាល់ថ្ងៃ វិនាសហិនហោចទ្រព្យសម្បត្តិ កើតជម្លោះក្រុមគ្រួសារ នឹងកើតអំពើចោរកម្មក៏អាចថាបាន។
ពួកគាត់និយាយថាៈ ខ្ញុំចង់នាំពាក្យទៅកាន់អ្នកខាងលើៗថា “សូមមេត្តា សមត្ថកិច្ច អាជ្ញាធរស្រុកស្រែអំបិល ដាក់ចិត្តបង្ក្រាបល្បែងហ្គេមបាញ់ត្រី មុខផ្សារផងទានប្រុស? “ ព្រោះរាស្រ្តស្អប់ខ្ពើមណាស់ល្បែងសុីសង។ សង្ឃឹមថាសមត្ថកិច្ចអាជ្ញាធរនឹងចាត់វិធានការបង្រ្កាប ប្រសិនបើមិនប៉ះពាល់នឹងការទទួលលាភសក្ការៈ ។ពីប្រជាពលរដ្ឋស្រុកស្រែអំបិល







