អគ្គិភ័យបំផ្លាញផ្ទះមួយកន្លែងដោយសារម្ចាស់ផ្ទះដាក់សាកថ្មទូរស័ព្ទចោល របួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តសៀមរាប​ ៖​ ​ មានអគ្គិភ័យមួយបានឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយកន្លែង ដែល​បណ្តាល​មក​ពី​ ឆ្លង​ចរន្តអគ្គិសនី​ ពី​ឆ្នាំង​សាក​ទូរស័ព្ទ​ដាក់​លើ​ពូក​ ។​
គ្រោះអគ្គិភ័យនេះ កើតឡើងនៅ​ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៣​និង​៥០​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​ក្រុម​ទី​ ៩​ ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្តសៀមរាប ។

​លោក​វរសេនីយ៍ឯក​ ឌុ​ត​ ខុន​ ស្នងការ​រង​ទទួល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​ស​ង្រោះ​ បាន​បញ្ជាក់​ថា​ ករណីនេះកើតឡើងដោយឆ្លង​ចរន្តអគ្គិសនី​ពី​ឆ្នាំង​សាក​ទូរស័ព្ទ​ដែដែលម្ចាស់ឈ្មោះ​ ហួង​ ព្រហ្ម​ស៊ី​ថា​ ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ សាកទុកចោល ជាហេតុបណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​ ១០០%​ រួម​មាន​ ៖​ ផ្ទះ​ទំហំ​ ៨​ម​ x​ ១២​ម​ មាន​ចំនួន​ ០៦​ បន្ទប់​ ស្នាក់​ចំនួន​ ០៥​ គ្រួសារ​ (​ជួល​បន្ទប់​ចំនួន​ ០៣​ គ្រួសារ​)​ ផ្ទះ​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​ ប្រក់​ស័ង្កសី​   ,​ ផ្ទះ​១​ខ្នង​ ខូចខាត​ទាំងស្រុង​ ៨​ម​x១២​ម​ ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម​,​ ទ្រព្យសម្បត្តិ​ របស់​ម្ចាស់ផ្ទះ​ និង​ អ្នក​ជួល​ផ្ទះ​ ។​
លោកស្នងការរងបានឲ្យដឹងទៀតថា ​ហេតុការណ៍​នេះ​បណបណ្តាលឲ្យមាន​រង​របួស​ដល់​កូន​ម្ចាស់ផ្ទះ​ចំនួន​ ០១​នាក់​ ឈ្មោះ​ ព្រហ្ម​ វ​ឌ្ឍ​នា​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ មុខរបរ​ លក់​គ្រឿងបន្លាស់​ទូរស័ព្ទ​ដៃ​ ស្នាក់​នៅ​បន្ទប់​ខាងលើ​ម្នម្នាក់ឯដោយរបួស​ដៃ​ទាំង​សងខាង​ និង​មុខ​ត្រង់​ចង្កា​រ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ ។​
យ៉ាងណា​ក្នុង​ករណីនេះកម្លាំងការងារ​អន្តរាគមន៍​ និង​សង្គ្រោះ​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​ ០៣​ គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០៣​ ស៊ីទែន រួម​មាន​ រថយន្តទឹក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ០១​ គ្រឿង​,​ រថយន្តទឹក​អធិការដ្ឋាន​នគរបាល​ក្រុង​ ០១​ គ្រឿង​,​ រថយន្តទឹក​អាជ្ញាធរ​អប្សរា​ ០១​ គ្រឿង​។​
ការធ្វើអន្តរាគមន៍នេះបានចំណាយពេល​រហូត​ដល់​វេលា​ម៉ោង​ ០៤​និង​៣០​នាទី​ទៀប​ភ្លឺ​  ថ្ងៃខែ​ឆ្នាំ​ដដែល​ ទើប​អគ្គិភ័យ​បាន​រលត់​ទៅ​វិញ​ទាំងស្រុង​៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print