ក្រសួងការបរទេសអាល្លឺម៉ង់ បានសម្រេចចិត្តបណ្តេញមន្ត្រីការបរទេសរុស្ស៊ី៤០រូប។ ការសម្រេចខាងលើរបស់អាល្លឺម៉ង់កើតឡើងក្រោយពេលបារាំង បានសម្រេចបណ្តេញមន្ត្រីការទូតរុស្ស៊ីចេញផងដែរ ។
សកម្មភាពខាងលើរបស់លោកខាងលិចទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២២បានផ្សាយថា អតីតប្រធានាធិបតី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងសមស្របទៅនឹងអ្វីដែលប្រទេសលោកខាងលិចមួយចំនួនកំពុងធ្វើ ជុំវិញការបណ្តេញមន្រ្តីទូតរុស្ស៊ីចេញពីប្រទេសរបស់ពួកគេ។
ប្រតិកម្មរបស់លោក Medvedev កើតមានឡើងបន្ទាប់ពីបារំាំងនៅថ្ងៃថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសថានឹងបណ្ដេញមន្ត្រីទូតរុស្ស៊ីចំនួន ៣៥រូបចេញពីប្រទេសរបស់ខ្លួន ដោយសារតែសកម្មភាពរបស់ពួកគេបានប្រឆាំងនឹងផលប្រយោជន៍សន្តិសុខបារាំង ខណៈដែលអាល្លឺម៉ង់ក៏បានប្រកាសដែរថានឹងបណ្តេញបុគ្គលិកស្ថានទូតរុស្ស៊ីចំនួន៤០នាក់ចេញពីប្រទេសក្រោមហេតុផលផ្តល់ព័ត៌មានសម្ងាត់ដល់រដ្ឋាភិបាលទីក្រុងមូស្គូ។
លោក Medvedev បានបញ្ជាក់ដូច្នេះថា «គ្រប់គ្នាបានដឹងអំពីចម្លើយ នោះគឺវាជាការឆ្លើយតបយ៉ាងសមស្រប តែអាចនឹងបំផ្លាញដល់ទំនាក់ទំនងទ្វេភាគី ហើយតើ
នរណានឹងត្រូវទទួលការពិន័យ?»។ លោកបន្ថែមថា «ប្រសិនបើរឿងបែបនេះនៅតែបន្តកើតមាន រុស្ស៊ីនឹងបិទស្ថានទូតរបស់ប្រទេសលោកខាងលិចដើម្បីឆ្លើយតបវិញ ដូចអ្វីដែលលោកធ្លាប់បានលើកឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ»៕ ដោយធីរីណា
រូបថត : Getty Images