សម្តេចតេជោ : អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី ៥ ឆ្នាំ២០២២ក្រោមប្រធានបទ គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ : សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិតិ្តយសគណះកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី ៥ ឆ្នាំ២០២២ក្រោមប្រធានបទ គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ។
អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” សូមដកស្រង់សារលិខិតសម្តេចតេជោ ហ៊ុនសែន ទាំងស្រុងដូចខាងក្រោម :
សារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី ៥ ឆ្នាំ២០២២ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ”

សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ

– សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ជាទីមេតី!

ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្ដែងនូវមនោសញ្ចេតនារីករាយដែលបានផ្ញើសារចូលរួម អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ * គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ – ដែលគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ សហការជាមួយនឹងក្រសួងពាណិជ្ជកម្មរួមគ្នារៀបចំនិងលើកយកប្រធានបទដ៏មានសារៈសំខាន់ នេះ ដើម្បីបំផុសនិងលើកទឹកចិត្តបងប្អូនជនរួមជាតិទាំងអស់ឱ្យគាំទ្រនិងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ ផលិតផលក្នុងស្រុក ដែលជាការរួមចំណែកដល់ការអភិវឌ្ឍនិងការរីកចម្រើននៃសង្គមជាតិយើង ជាពិសេស ក្នុងបរិបទបច្ចុប្បន្នដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងនិងទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្នុងការចូលរួមទប់ស្កាត់និងកាត់បន្ថយអត្រានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ក៏ដូចជា ការត្រៀមលក្ខណៈឈានទៅអនុវត្តផែនការសម្របខ្លួនរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ឆ្នាំនេះក៏ដូចជាពីរឆ្នាំកន្លងមកដែរ ដែលទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ មិនបានរៀបចំព្រឹត្តិការណ៍នេះដោយផ្ទាល់នៅតាមទីសាធារណៈនានានៅក្នុងព្រះរាជាណា ចក្រកម្ពុជា ដើម្បីប្រជាពលរដ្ឋយើងនិងភ្ញៀវបរទេសដែលរស់នៅឬកំពុងធ្វើទេសចរណ៍នៅកម្ពុជា បានឃើញ ពីភាពសម្បូរបែបនៃផលិតផលខ្មែរ ទាំងសិប្បកម្ម កសិកម្ម វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ អាហារ ភេសជ្ជៈ និងគ្រឿងសង្ហារឹម។ល។ ប៉ុន្តែការបន្តរំលឹកទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរដ៏មានសារៈសំខាន់នេះ បានដើរតួនាទីជួយដល់ផលិតករក្នុងស្រុកឱ្យគិតគូរកែច្នៃផលិតផលរបស់ខ្លួនក្នុងការលើកកម្ពស់គុណតម្លៃបន្ថែម
នៃផលិតផលខ្មែរ ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភ័ណភាព និងតម្លៃ សមស្របដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុងប្រទេសនិងក្រៅប្រទេស។

ជនរួមជាតិទាំងអស់ជាទីស្នេហា!
មុនការរាតត្បាតសកលនៃជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ តាមរយៈការតាំងពិព័រណ៍ផលិតផលខ្មែរ នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរដែលព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំង អំពីបរិយាកាសធុរកិច្ចនិងវិនិយោគដ៏មានសក្តានុពលលើផលិតផលក្នុងស្រុករបស់កម្ពុជា ដោយកម្ពុជារក្សាបាន នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់និងការរីកចម្រើនលើគ្រប់ វិស័យដែលផ្ដល់ឱកាសដល់ធុរជនទាំងអស់ធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគទុនពី បរទេសមកកម្ពុជា បានរួមចំណែកផ្ដល់ឱ្យកម្ពុជាទទួលបាននូវធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា ជំនាញ ចំណេះដឹង នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប បទពិសោធសហគ្រិន ការបង្កើតការងារថ្មីៗសម្រាប់យុវជន ការពង្រីក ផលិតកម្មក្នុងស្រុកឱ្យបានទូលំទូលាយជាមួយនឹងគុណភាព និងលទ្ធភាពនៃធនធានសេដ្ឋកិច្ចដែលមាន ដើម្បី កសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

ឈរលើសមិទ្ធផលនានាជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យ សេដ្ឋកិច្ចមានកំណើនជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧,៧%ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ព្រមទាំង សម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្រ្ត គឺឆ្លងពីឋានៈជាប្រទេសដែលមានចំណូលទាបទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតទាបជាផ្លូវការកាលពីឆ្នាំ២០១៥ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ទន្ទឹមនោះ រាជរដ្ឋាភិបាល កម្ពុជាបានពង្រីកមូលដ្ឋានផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទិក ទាំងផ្នែកទន់និងផ្នែករឹង លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃអគ្គិសនី បណ្តុះបណ្តាលជំនាញទាំង

ផ្នែករឹងនិងផ្នែកទន់រៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល ជាមួយនឹងការកែទម្រង់វិស័យហិរញ្ញវត្ថុនិង វិស័យអាទិភាពផ្សេងទៀត ដែលទាំងអស់នេះគឺជាលក្ខខណ្ឌអាទិភាពដ៏ទូលំទូលាយ និងជាសក្តានុពលបកប ដោយគុណភាពនិងតម្លាភាព សម្រាប់ទាក់ទាញការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលពិតជាមានមោទនភាពចំពោះការខិតខំរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្ត ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាបំផុសចលនាការទិញនិងប្រើប្រាស់ផលិតផលខ្មែរ ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺរាតត្បាតមេរោគកូវីដ-១៩ ដែលយើងត្រូវពង្រឹងនិងពង្រីក ផលិតផលក្នុងស្រុក ទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្ម ឱ្យមានសន្ទុះខ្លាំងក្លាទៅមុខបន្ថែម ទៀត។ ខ្ញុំសូមឱ្យការអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៥ ក្រោមប្រធានបទ គាំទផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ · ក្លាយជាស្មារតីខ្មែរជួយខ្មែរ បងប្អូនប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប នាំគ្នាលើកកម្ពស់ការប្រើប្រាស់និងទិញផលិតផលខ្មែរ។
ឆ្លើយតបទៅនឹងប្រធានបទ “ គាំទផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ “ ក្នុងទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៥ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម លើកឡើងនូវមតិណែនាំមួយចំនួនដូចខាងក្រោម ដើម្បីឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋបន្តរួមគ្នាអនុវត្ត៖

ទីមួយ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តកិច្ចសហការនិងសម្របសម្រួលជាមួយគ្នាឱ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការ ប្រើប្រាស់ផលិតផលខ្មែរ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផលខ្មែរ និងបន្តផ្តល់ជំនាញនានាដល់ ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការ វេចខ្ចប់ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេសនិងក្រៅប្រទេស។

ទីពីរ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិ មួយផលិតផលមួយរាជធានី ខេត្តទាំងអស់ និងក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយនឹងវិស័យឯកជន រៀបចំទីផ្សារអនឡាញជួយផលិតផលខ្មែរក្នុងការទិញ-លក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផល នានាទាំងក្នុងប្រទេសនិងក្រៅប្រទេស និងតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។

ទីបី៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម ត្រូវ សហការជាមួយនឹងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យស្ថានតំណាងកម្ពុជាប្រចាំនៅ បរទេសផ្សព្វផ្សាយផលិតផលខ្មែរនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសផ្សារភ្ជាប់ការងារជំរុញចលនាភូមិ មួយផលិតផលមួយនៅកម្ពុជាទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្រោមការសម្របសម្រួលរបស់ អគ្គលេខាធិការដ្ឋានអាស៊ាន។

ទីបួន៖ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំងអស់ ត្រូវបន្តសហការ ជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ រៀបចំចងក្រងផលិតផលក្នុងស្រុកដែលមានសក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ចូលជា ផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាននិងវាយតម្លៃវឌ្ឍនភាពនៃការងារជួយដល់ផលិតផលក្នុង ស្រុកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងកៀរគរការវិនិយោគនានាលើផលិតផលក្នុងស្រុក ស្របតាមគោល នយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ២០១៦ -២០២៦។

ទីប្រាំ៖ ប្រជាជនកម្ពុជាគ្រប់រូបត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំង ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយនឹងអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូចនិងមធ្យម សហគមន៍ សមាគម។ល។ បន្តកិច្ចខិតខំប្រឹងប្រែងជួយជំរុញ អភិវឌ្ឍ និងចូលរួមសហការគ្នាយ៉ាងសកម្មនិង ជិតស្និទ្ធក្រោមកិច្ចសម្របសម្រួលរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីអនុវត្ត ឱ្យបានជោគជ័យនូវទិសដៅលើកកម្ពស់ផលិតផលខ្មែរ។
ជាទីបញ្ចប់ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៥ លើកទី៥ ឆ្នាំ២០២២ ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរដល់សម្តេច ព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print