អស្ចារ្យណាស់!! បើករថយន្តឡិចសុីសRX330 បុកទ្រូងផ្លូវបាក់អស់៣កង់រថយន្តក្រឡាប់ផ្ងារជើងទ្រមេឃនៅផ្លូវលេខ២៧១

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តឡិចសុីសRX330 យ៉ាងលឿនជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់បែកអស់ចំនួន៣កង់ រីឯរថយន្តដាច់កង់ម្ខាងក្រឡាប់ផ្ងារជើងទ្រមេឃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបទំនប់ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ឡិចស៊ីស RX 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-0026 បើកតាមបណ្ដោយផ្លូវលេខ២៧១ ពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរបាំងថ្មបាក់បែកចំនួន៣កង់ រីឯរថយន្តបង្កបានដាច់កង់មុខម្ខាងក្រឡាប់ផ្ងារជើងទ្រមេឃ រងការខូចខាតយ៉ាងដំណំផងដែរ ។ ភ្លាមៗនោះមានបុរសម្នាក់បើកទ្វារវារចេញពីក្នុងរថយន្តបង្កដោយមិនមានសភាពរបួសធ្ងន់ធ្ងរនោះទេ រួចក៏ចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print