ម្ចាស់ក្សត្រីនៃប្រទេសដាណឺម៉ាក យាងព្រះរាជទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ ម្ចាស់ក្សត្រី Marie Agathe Odile Cavallier នៃប្រទេសដាណឺម៉ាក បានយាងព្រះរាជដំណេីរទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង​ នៅថ្ងៃទី៥​ ខែមេសា​ ឆ្នាំ២០២២​ នេះ​ ។ អញ្ជើញអមព្រះរាជដំណើរម្ចាស់ក្សត្រីរួមមាន លោកស្រី Birgitte Qvist-Sørensen អគ្គលេខាធិការអង្គការ DCA នៃប្រទេសដាណឺម៉ាក, លោកស្រី Kristen Rasmussen នាយិកាអង្គការ DCA ប្រចាំប្រទេសកម្ពុជា និងក្រុមការងារអង្គការ DCA ប្រចាំនៅកម្ពុជា។

លោកស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានទូលថ្វាយម្ចាស់ក្សត្រីអំពីលទ្ធផលការងារដែលអង្គការ DCA ប្រចាំនៅកម្ពុជាសម្រេចបាននៅខេត្តកំពង់ឆ្នាំង ក្នុងនោះរួមមាន បានសហការយ៉ាងល្អជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង និងចូលរួមចំណែកជួយគាំទ្រដល់សហគមន៍កសិកម្ម ជាពិសេស កសិករខ្នាតតូច ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម និងប្រាក់ចំណូល តាមរយៈកិច្ចសន្យាកសិកម្មភ្ជាប់ទៅកាន់ទីផ្សារ ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារងាយរងគ្រោះ ក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ និងការសម្របសម្រួលបង្កើតយន្តការតាមដានភាពរាំងស្ងួតនៅក្នុងខេត្ត។

ម្ចាស់ក្សត្រីបានសម្ដែងនូវទឹកព្រះទ័យសោមនស្សរីករាយចំពោះសមិទ្ធផលការងារដែលអង្គការ DCA ប្រចាំនៅកម្ពុជា សម្រេចបានក្នុងការជួយដល់ប្រជាកសិករ និងសហគមន៍កសិកម្មនៅខេត្តកំពង់ឆ្នាំង និងជាពិសេសការផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងរបស់ថ្នាក់ដឹកនាំខេត្ត និងកិច្ចសហការយ៉ាងល្អប្រសើររបស់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងនានាកន្លងមក។ ម្ចាស់ក្សត្រីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន នឹងបន្តផ្ដល់ការគាំទ្រ និងកិច្ចសហការជាបន្តទៀត ដល់គម្រោងដែលអង្គការ DCA កំពុងអនុវត្តក្នុងខេត្តកំពង់ឆ្នាំង ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត។

បន្តមក ម្ចាស់ក្សត្រី និងប្រតិភូអមដំណើរ បានបន្តព្រះរាជដំណើរ និងបន្តដំណើរទៅកាន់សហគមន៍កសិកម្មក្រាំងលាវសាមគ្គី ស្ថិតក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print