អេដវីន លេចមុខវិលរកវិស័យសិល្បៈវិញក្រោយជួបរឿងអាក្រក់បំផុតក្នុងជីវិតផ្ទួនៗ

ចែករំលែក៖

ភ្នំពេញ៖ បាត់មុខពីសិល្បៈជិតមួយឆ្នាំក្រោយជួបរឿងព្យុះភ្លៀងនៅក្នុងជីវិតរហូតត្រូវមហាជនស្តីបន្ទោស និងចុងក្រោយត្រូវបានជាប់ពន្ធធនាគារនោះពេលនេះ តារាសម្តែង ស្រស់សង្ហា សម្បូរសាច់ដុំ យិត មាស់ឧស្សាហ៍ ហៅអេដវីន បានលេចមុខក្នុងការងារិល្បៈឡើងវិញហើយ ។
គេចាំបានដែរថា តារាសម្ដែង លោកអេដវីន បានផ្ទុះរឿងចម្រូងចម្រាសជាមួយនិងអ្នកនាង សុទ្ធ បញ្ចកា ធ្លាប់ជាគូស្នេហ៍រហូតលោក អេដវីន បានជ្រុលដៃប្រើហិង្សារលើ សុទ្ធ បញ្ចកា និងវាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះមួយចំនួន ទើប សុទ្ធ បញ្ចកា និងម្ដាយ ប្ដឹងករណីនេះទៅសមត្ថកិច្ច។អំឡុងចុងខែមិថុនា ឆ្នាំ២០២១ លោកត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ហើយតុលាការសម្រេចចោទប្រកាន់ពីបទ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យខូចខាតដោយចេតនា ដែលក្រោយមកលោកជួបរឿងទុក្ខសោកមួយបន្តទៀតគឺម្តាយជាទីគោរពស្រលាញ់ទទួលមរណភាពព្រោះតែជំងឺមហារីកនោះតែម្តង។ កាលពីល្ងាចថ្ងៃទី២ ខែមេសានេះលោកបានបានលេចមុខក្នុងកម្មវិធីសម្ពោធសាកល្បងរបស់ក្រុមហ៊ុន CIM របស់លោក ម៉ែន និមលរតន៍ដែលជាអ្នកជិតដិតលោក និងជាបុគ្គលនៅពីក្រោយខ្នងដែលធ្លាប់លើកជ្រោងលោកឲ្យមានឈ្មោះបោះសំឡេងលើវិស័យសិល្បៈនោះតែម្តង ។ ស្ថិតក្នុងទឹកមុខស្រស់បស់ កំពុងជជែកលេងជាមួយមិត្តសិល្បៈដទៃទៀត អេដវីន ព្យាយាមមិននិយាយរឿងផ្ទាល់ខ្លួនច្រើននោះទេ ហើយក៏មិនសូវជារួសរាយច្រើនដូចមុនដែរដែលគេដឹងថាគឺជាអារម្មណ៍នៃភាពខ្មាសអៀននោះតែម្តង។ ទោះជាយ៉ាងណាលោកបានលើកឡើងថា គ្រប់យ៉ាងគឺត្រូវទទួលយកការពិត ហើយលោកនៅតែស្រលាញ់វិស័យសិល្បៈដដែលនិងចង់បន្តទៅមុខស្របពេលដែលផលិតកម្មមួយចំនួនក៏បានទំនាក់ទំនងមកលោកហើយដែរហើយលោកនឹងចាប់ផ្តើមពីខែឧសភានេះទៅជាមួយនឹងការថតភាពយន្ត ហើយលោកពិតជារីករាយដែលនៅតែផ្តល់ឱកាសសម្រាប់រូបលោក។ លោកបញ្ជាក់ដែរថា លោកបាចេញពីពន្ធនាគារយូរដែរហើយ ប៉ុន្ដែមិនទាន់អាចបង្ហាញមុខជាសាធារណៈ ដោយលោកចង់ថែទាំរាងកាយឲ្យបានប្រសើរឡើងវិញសិន ជាពិសេសការហ្វឹកហាត់កីឡាយកសាច់ដុំរាងកាយមាំមួនជាងមុន។ អ្វីដែលលោកសប្បាយចិត្តិនៅពេលនេះគឺការបើកឱកាសពីផលិតករ និងមានសេរីភាពនិងប្រឹងប្រែងតែម្យាងគត់គឺរៀបចំខ្លួនដើម្បីប្រឡូកក្នុងអាជីពសម្ដែង និងដើរម៉ូដឡើងវិញ។

តារាសម្ដែង លោកអេដវីន បានផ្ទុះរឿងចម្រូងចម្រាសជាមួយនិងអ្នកនាង សុទ្ធ បញ្ចកា ធ្លាប់ជាគូស្នេហ៍រហូតលោក អេដវីន បានជ្រុលដៃប្រើហិង្សារលើ សុទ្ធ បញ្ចកា និងវាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះមួយចំនួន ទើប សុទ្ធ បញ្ចកា និងម្ដាយ ប្ដឹងករណីនេះទៅសមត្ថកិច្ច។អំឡុងចុងខែមិថុនា ឆ្នាំ២០២១ លោកត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ហើយតុលាការសម្រេចចោទប្រកាន់ពីបទ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យខូចខាតដោយចេតនា ដែលក្រោយមកលោកជួបរឿងទុក្ខសោកមួយបន្តទៀតគឺម្តាយជាទីគោរពស្រលាញ់ទទួលមរណភាពព្រោះតែជំងឺមហារីកនោះតែម្តង។ គេនៅមិនទាន់ដឹងនៅឡើយទេថាតើការវិលរកសិល្បៈជាថ្មីរបស់លោកនៅពេលនេះនឹងអាចរកបានភាពល្បីល្បាញដូចគ្រាមុនឬយ៉ាងណានៅឡើយដែរ។គេនៅមិនទាន់ដឹងនៅឡើយទេថាតើការវិលរកសិល្បៈជាថ្មីរបស់លោកនៅពេលនេះនឹងអាចរកបានភាពល្បីល្បាញដូចគ្រាមុនឬយ៉ាងណានៅឡើយដែរ៕

...


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print