នៅថ្ងៃទី ៥ខែមេសា (ពេលវេលាអាមេរិក) អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានវិលត្រឡប់មកកាន់សេតវិមានជួបសួរសុខទុក្ខប្រធានាធិបតីបៃឌិន ។ នេះជាលើកដំបូងក្រោយរយៈពេល៥ឆ្នាំដែលលោកបានវិលត្រឡប់មកកាន់សេតវិមាន។
ប្រធានាធិបតីបៃឌិន បានលើកឡើងថា«សូមស្វាគមន៍វិលត្រឡប់មកកាន់សេតវិមានវិញ អារម្មណ៍ដូចកាលពីអតីតកាលដ៏ល្អដែលធ្វើការជាមួយគ្នា»។ ដំណើរមកកាន់សេតវិមានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបុគ្គលិកសេតវិមាន និងសមាជិករដ្ឋសភា ។
សារព័ត៌មាន AFP បានផ្សាយថា បរិយាកាសនៅសេតវិមានកាលពីថ្ងៃទី ៥ខែមេសាដូចជា ពីធីបុណ្យ យ៉ាងសម្បាយរីករាយ។ លោកអូបាម៉ា បានកាន់មីក្រូឡើងនិយាយថា«អនុប្រធានាធិបតីបៃឌិន» ប៉ុន្តែក្រោយមក លោកក៏បានលើកឡើងថាជាការនិយាយលេងសើចនោះទេ ។
ចំណែកលោកបៃឌិនវិញក៏បានណែនាំខ្លួនឯងផងដែរថា ជា«អនុប្រធានាធិបតីរបស់លោកអូបាម៉ា»។ នៅក្នុងសេតវិមាន លោកអូបាម៉ា ប្រធានាធិបតីទី ៤៤ និងប្រធានាធិបតី ទី៤៦ បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា ដូចជាក្នុងពេលលោកអូបាម៉ានៅកាន់ទំណែងជាប្រធានាធិបតីអាមេរិក៕
រូបថត : AFP