នារីម្នាក់បាន​បើករថយន្ត​ព្រួស​រេ​​ចង្កូត​ទៅ​បុក​​​​ម៉ូតូកង់បី​ចត​​លើ​ចិញ្ចើម​ផ្លូវរួចជ្រុលទៅរថយន្ត២គ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ៖ នារី​ម្នាក់សង្ស័យស្រវឹងស្រា​បាន​បើករថយន្តព្រួស​រេ​​ចង្កូត​ទៅ​បុក​​​ម៉ូតូ​កង់បីចត​​លើ​ចិញ្ចើម​ផ្លូវ ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​២​គ្រឿង​ទៀត​ដែល​កំពុង​ចត​ចោល ។

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ថ្ងៃ​ទី​២៧ ​ខែមេសា ឆ្នាំ២០១៦ នៅចំណុចទល់មុខ​​និង​ហាង​កូរ៉េ​យីហោ អូ​ដេ​ង​បា ផ្លូវ​សុធារស សង្កាត់​​​ទន្លេបា​សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេល​កើតហេតុ​គេឃើញបុរសម្នាក់​បាន​បើក​​ម៉ូតូ​កង់បីមកចតអែបនៅលើ​​ចិញ្ចើម​ផ្លូវរង់ចាំ​​ឌុ​ប​ម៉ូយ  ខណៈនោះ​ស្រាប់តែ​មាន​នារីម្នាក់បាន​បើករថយន្ត​តូ​យ៉ូ​តាព្រួស ពណ៌កណ្តុរប្រ​មេះ​ ពាក់​ស្លាក​លេខភ្នំពេញ ​2AG- 7149 ធ្វើ​ដំណើរ​តាម​ផ្លូវសុធារស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿនយ៉ាង​លឿន​ ហើយបាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​កង់បីពីក្រោយ​ពេញ​ទំហឹង​ រួចជ្រុល​ទៅ​បុករថយន្ត​២គ្រឿងទៀតបណ្ដោយឲ្យរថយន្តបង្កជាប់ទៅមុខលែងរួច។

ប្រភពបន្តថា រថយន្តទី១-​ម៉ាក​ហា​យ​ឡែ​ន​ឌឺរ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ 2AG-1261 និង​រថយន្ត​ទី២-ម៉ាក​កូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ​ 2I-8691 ដែល​​ចត​ចោល​នៅ​មុខចំណុចកើតហេតុខាងលើ ។ ចំណែកម្ចាស់ម៉ូតូកង់បី​​​រង​របួស​​ស្រាល  ។

ក្រោយ​ពេល​កើតហេតុ​រថយន្តបង្ក​ និងម៉ូតូកង់បី រួមជាមួយរថយន្ត២គ្រឿងទៀត​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​អធិការ​ដ្ឋាន​​​​ នគរបាលខណ្ឌចំការមន​ដើម្បី​ដោះស្រាយតាមនីតិវិធី ៕

image2

image1

ដោយ៖ រស្មី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print