លោក ហ៊ុយ វណ្ណៈ ! «បញ្ហា, បាតដៃទី៣, ផលប្រយោជន៍, និងគ្រោះថ្នាក់»

ចែករំលែក៖

ភ្នំពេញ : «បញ្ហា, បាតដៃទី៣, ផលប្រយោជន៍, និងគ្រោះថ្នាក់»។ នេះជាលើកឡើងរបស់ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។ ក្នុងនោះលោកបាន បង្ហាញពីយុទ្ធសាស្ត្រ «បញ្ហា, បាតដៃទី៣, ផលប្រយោជន៍, និងគ្រោះថ្នាក់» មាន៥ ចំណុចសំខាន់ រួមមាន :

១• តើគេមានបំណងអ្វី ដែលគេខំទប់ស្កាត់បញ្ហាណាមួយ មិនឱ្យដោះស្រាយរួច? អ្នកដែលបន្តចិញ្ចឹមបញ្ហាឱ្យរស់រវើក «គេ» នោះហើយគឺជា បាតដៃទី៣!
២• យើងមិននិយាយដល់ជម្លោះអន្តរជាតិ សូម្បីតែបញ្ហាក្នុងសង្គម ក៏«គេ»អាចឆ្លៀតដាក់ចូលនូវរបៀបវារៈ ផលប្រយោជន៍នយោបាយរបស់គេផងដែរ។ គ្រប់គ្នាអាចដាក់សំណួរថា ចុះបើគ្រាន់តែរឿងក្រុមហ៊ុនមួយសោះ ម្តេចក៏ដោះស្រាយមិនចប់សោះអ៊ីចឹង? តើនរណាដែលក្រាញមិនចង់ឱ្យចប់? តើគេចិញ្ចឹមបញ្ហាដើម្បីគោលដៅអ្វីពិតប្រាកដ? ក៏អាចសួរដែរថា បើនៅរ៉ាំរ៉ៃ តើនរណានិងភាគីណា ដែលត្រូវប្រឈមការលំបាក?
៣• យើងត្រូវទទួលស្គាល់ការពិតថា បងប្អូនកម្មករក៏លំបាក (តែអាចមួយចំនួនណានោះ ដែលជាភ្នាក់ងារ ប្រហែលបានផលប្រយោជន៍លើបញ្ហានេះ?), សមត្ថកិច្ចក៏ហត់នឿយ, រូបភាពសង្គមក៏មិនល្អ, រដ្ឋទទួលបន្ទុករួមទាំងលើសុវត្ថិភាពគ្រប់ភាគី បទដ្ឋានសិទ្ធិមនុស្ស និងសណ្តាប់ធ្នាប់សង្គម។ រដ្ឋគ្មានផលប្រយោជន៍ ហើយក៏គ្មានបានកិត្តិយសពីបញ្ហាបែបនេះទេ។ សូម្បីថ្នាក់ដឹកនាំកំពូល ក៏យកចិត្តទុកដាក់ចំពោះបងប្អូនកម្មករគឺជាប្រជាជន គឺជាកូនក្មួយរបស់គាត់ ហើយខំដឹកនាំ និងជំរុញការដោះស្រាយឱ្យឆាប់ចប់។
៤• ការពិត គន្លឹះសម្រាប់ដំណោះស្រាយគឺមាន នោះគឺទិដ្ឋភាពច្បាប់ និងកិច្ចសន្យាការងារ។ ក្រុមប្រឹក្សាអជ្ញាកណ្តាល ដែលជាតុលាការការងារ ទទួលបានការគោរពច្រើន សូម្បីពីស្ថាប័នអន្តរជាតិ ក៏ទទួលស្គាល់ដែរលើសមត្ថកិច្ចដោះស្រាយដោយយុត្តិធម៌។
៥• អ្វីដែលខ្ញុំចង់ផ្ញើសារ ចំពោះការបន្តចិញ្ចឹមបញ្ហា៖ «តើអ្នកចង់បានជម្រើសណាមួយ?»។ បើសិទ្ធិ ធំជាងច្បាប់ នោះតើមានន័យថា «អ្នក» យល់ព្រមក្លាយខ្លួនធ្វើជារបស់ឱ្យ «គេ» ប្រើប្រាស់? ខ្មែរមានពាក្យថា «ស្លឹកចេក»។ គេក៏ត្រូវយល់ថា គ្មានសង្គមណាមួយដែលបើកលំហសេរីភាព រហូតដល់អនុញ្ញាតឱ្យសកម្មភាពបែបឆ្កួតៗ ចូលរាំច្រៀងនៅក្នុងព្រះវិហារនោះទេ។ នៅលើលោកីយ៍នេះ គឺគ្មានទេ៕

«បញ្ហា, បាតដៃទី៣, ផលប្រយោជន៍, និងគ្រោះថ្នាក់»

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print