រថយន្តសណ្តោងទូកុងតឺន័របើកបុកគូទរថយន្តធុនធំនៅខាងមុខរងការខូចខាត

ចែករំលែក៖

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងដែលអ្នកបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តធុនធំពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយក្រោយកើតហេតុរថយន្តនៅខាងមុខបានបើកចេញពីកន្លែងកើតហេតុបាត់ទៅ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះកែងផ្លូវបេតុងចូលវត្តភ្នៀត ក្នុងភូមិស្រែតេជ្ជះសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំមិនចាំម៉ាកនិងមិនចាំស្លាកលេខបានបើកតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តសណ្តោងទូកុងតឺន័រ ពណ៌ខៀវលាយពណ៌មាសពាក់ស្លាកលេខភ្នំពេញ3C-9989ធ្វើដំណើស្របគ្នាមកពីក្រោយខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកគូទពីក្រោយពេញទំហឹងបណ្តាលឱ្យរងការខូចខាតមួយកំណាត់មុខ។ក្រោយកើតហេតុរថយន្តធុនធំនៅខាងមុខបានបើកចេញពីកន្លែងកើតហេតុបាត់ទៅ។

បន្ទាប់មកគេឃើញមានសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ហើយដោយសារភាគីម្ខាងទៀតបើកចេញពីកន្លែងកើតហេតុ មត្ថកិច្ចបានឱ្យខាងអ្នកបើបររថយន្តកុងតឺន័រហៅរថយន្តមួយគ្រឿងទៀតមកអូសសណ្តោងយកទៅជួសជុលដោយខ្លួនឯង៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print