កុមារ៉ាអាយុ៣ឆ្នាំម្នាក់ធ្លាក់ពីលើទូកលង់ទឹកទន្លេស្លាប់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល : ក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់បានជួបគ្រោះអកុសលធ្លាក់ពីលើទូកចូលក្នុងទឹកទន្លេលង់ស្លាប់យ៉ាងអណោចអធម្ម ធ្វើអោយក្រុមគ្រួសាររន្ធត់ចិត្ត យ៉ាងខ្លាំង ។

ករណីលង់ទឹកទន្លេនេះបានបង្ក ការភ្ញាក់ផ្អើលនៅវេលាម៉ោង៨,៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ក្មេងប្រុសរងគ្រោះឈ្មោះរុន ធារ៉ា អាយុ៣ឆ្នាំ ឪពុកឈ្មោះភារុន អាយុ២៦ឆ្នាំ ម្តាយឈ្មោះឆាន ចន្នី អាយុ២៥ឆ្នាំ មានទីលំនៅក្នុង ភូមិ-ឃុំកើតហេតុ ។

តាមសម្តីក្រុមគ្រួសារបានប្រាប់ សមត្ថកិច្ចថា ក្មេងប្រុសរងគ្រោះបានឡើង ជិះ ទូកលេងនៅក្រោយផ្ទះរបស់ខ្លួន ហើយសកម្មភាពឡើងលើទូកជិះលេងនេះមិនមែនលើកទី១នោះទេ ពោលគឺក្មេងប្រុសរងគ្រោះ ធ្លាប់ ឡើងជិះលេងច្រើនដងមកហើយតែមិនដែលមានបញ្ហានោះទេ ។

ស្រាប់តែនៅព្រឹកកើតហេតុ ក្រុម គ្រួសារបានបាត់ក្មេងប្រុសរងគ្រោះយូរបានដើររកនៅផ្ទះអ្នកជិតខាងតែមិនឃើញនោះហើយក៍មានការសង្ស័យថា ធ្លាក់ចូលក្នុងទឹកទន្លេ គ្រានោះអ្នកភូមិបានមុចទឹករាវរកឃើញក្មេងប្រុសរងគ្រោះលិចនៅបាតទន្លេខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅ ពិនិត្យហើយសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ៕សណ្តោស

20150723-150148

20150723-150153.jpg

20150723-150157.jpg

...

20150723-150201.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print