អគ្គិភ័យឆាបឆេះ រោងចក្រ លីជូស៉ីន ស៉ីន ឡសម្ងួតក្រណាត់ ទំហំ១៧០x៣០ម៉ែត្រ ធ្វើពីដែកប្រក់ស័ង្កសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷អធិការដ្ឋាននគរបាលស្រុកសំរោងទងបានអោយដឹងថាកាលពីវេលាម៉ោង០០.១៥នាទី រំលងអាធ្រាត្រចូលថៃ្ងទី០៨ ខែមេសា ឆ្នាំ២០២២ កំលាំងស្នងការនគរបាលខេត្តកំពង់ស្ពឺ និងកំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ក្រុងច្បារមន បានចេញប្រតិបត្ដិការជួយអន្ដរាគមន៍ករណីអគ្គិភ័យឆាបឆេះ នៅទីតាំងកើតហេតុ រោងចក្រ លីជូស៉ីន ស៉ីន សម្ងួតក្រណាត់ ដែលត្រូវបានភ្លេីងឆាបឆេះ ជាឡសម្ងួតក្រណាត់ទំហំ១៧០x៣0ម៉ែត្រ ធ្វើពីដែកប្រក់ស័ង្កសី។

តាមសមត្ថកិច្ចនគរបាលស្រុកសំរោងទងបញ្ជាក់ករណីខាងលើក្រោយការអន្ដរាគមន៍ អគ្គិភ័យត្រូវបានរលត់ទៅវិញ បន្ទាប់ពីរថយន្ដអគ្គិភ័យចំនួន០៣គ្រឿងអន្ដរាគមន៍ទាន់ពេលវេលា (សង្រ្គោះបាន ៥០%)។

ក្នុងហេតុការណ៍ខាងលើ ខូចខាតទ្រព្យសម្បត្ដិមួយចំនួន គ្មានបង្ករបួសឬមហន្ដរាយដល់អាយុជីវិតមនុស្សសត្វឡើយ។ មូលហេតុពិតប្រាកដ កំពុងបន្ដស្រាវជ្រាវ។

បញ្ជាក់ទីតាំងខាងលើមានស្ថានភាពផ្លូវតូចចង្អៀតពិបាកនិងឱ្យរថយន្តពន្លត់អគ្គិភ័យសង្រ្គោះចូលទៅ បានត្រឹមតែប្រើប្រាស់វិធានការបាញ់ទឹកពីចំងាយតាមទុយោតូច៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print