ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យរចនាម៉ូត នៅកម្ពុជា បាននិងកំពុងតែរីកចម្រើនខ្លាំងក្រោយពីយុវជនជំនាន់ក្រោយជាច្រើនបានសម្រិតសម្រាំងស្នាដៃរបស់ខ្លួនប្រកបដោយភាពប្រកួតប្រជែង។ ជាក់ស្តែងពេលនេះផ្ទុះការគាំទ្រនិងធ្វើការកោតសរសើរមិនដាច់ពីមាត់អំពីរូបថតជាច្រើនសន្លឹកក្នុងទម្រង់ទេវត្តាឆ្នាំថ្មីនេះរបស់កញ្ញាឯកMiss Supranational Cmabodia 2022 កញ្ញា អ៊ិន លក្ខិណា និងលោក យូថន វណ្ណៈMister Grand Cambodai 2022 ។
ផ្ទុះចេញការកោតសរសើរលើរចនាតុបតែងច្នៃម៉ូត និងថតរូបបានយ៉ាងស្រស់ស្អាតប្រណីតប្លែកមិនធ្លាប់មានសម្រាប់ការតុបតែងខ្លួនជាទេវតាឆ្នាំថ្មីនោះតែម្តង។ រូបថតនេះត្រូវបានបញ្ចេញនៅរសៀលថ្ងៃទី០៨ ខែមេសានេះនៅលើគេហទំព័រហ្វេសប៊ុក ខណៈអ្នកគាំទ្រដែលបានឃើញរូបថតនេះថ្លែងពីការកោតសរសើរមិនដាច់ពីមាត់ថាពិតជាប្រណីតស័ក្កិសមទៅនឹងរូបរាងមុខមាត់ ពិសេសការច្នៃម៉ូតបានយ៉ាងស្អាតទាក់ទាញខ្លាំងរកចំណុចទាស់គ្មានក្នុងទម្រង់បែបបទខ្មែររហូតអ្នកខ្លះលើកឡើងថាប្រសិនបើឈុតនេះត្រូវបានលើកយកទៅបង្ហាញនៅលើឆាកអន្តរជាតិទៀតគឺមិនដឹងជាល្អយ៉ាងណានោះទេ។
គួរបញ្ជាក់ផងដែរថាមហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២នេះ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ទេវធីតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង ករិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី ជាយានពាហនៈ៕