កម្លាំងសមត្ថកិច្ចឃាត់ខ្លួនប្រជាពលរដ្ឋវិលពីប្រទេសថៃចូលមកកម្ពុជា ប្រុសស្រីចំនួន១៦នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលករខ្មែរវិលពីប្រទេសថៃចូលកម្ពុជារយៈពេលពីរថ្ងៃបាន១៦នាក់ ដោយគិតចាប់ពីម៉ោង១៦នឹង៣០នាទី រសៀលថ្ងៃទី០៨. ខែមេសា.ឆ្នាំ២០២២នេះ មកដល់វេលាម៉ោង ០៦នឹង១៥នាទីព្រឹកថ្ងៃទី០៩.ខែមេសា.ឆ្នាំ២០២២ នេះ។
សមត្ថកិច្ចប្រាប់ថាៈប្រជាពលរដ្ឋវិលត្រឡប់ប្រទេសថៃ (លើកទី២)កាលពីវេលាម៉ោង ១៨នឹង៣០នាទី ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះប្រជាពលរដ្ឋខ្មែរចំនួន ០៥នាក់ (ស្រី០២នាក់ កុមារ០១នាក់) វិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចក្រោយស្តង់) ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០២គឺៈ
១. បាត់ដំបង ០៣នាក់
២.កំពង់ឆ្នាំង ០២នាក់
សមត្ថកិច្ចបញ្ជាក់ថាៈពលរដ្ឋទាំងនោះក្រោយពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច​ កម្លាំង​ប៉ុស្តិ៍​សង្កែចំនួន ០៣នាក់ ដឹកនាំដោយលោក ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង កម្លាំងកងពល៥១ បាន​ប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ។
សមត្ថកិច្ចបន្តថាៈមកដល់ម៉ោង ១៦នឹង១៥នាទីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២២នេះមានប្រជាពលរដ្ឋចំនួន ១១នាក់ ក្នុងនោះស្រី០៣នាក់ កុមារ០៣នាក់ វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍ស្ពានម៉ាឡៃ (ចំណុចគោលដៅអូរថ្ម) ពួកគាត់មានទីលំនៅក្នុងខេត្ត បន្ទាយមានជ័យ បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច កម្លាំងប៉ុស្ដិ៍​ស្ពានម៉ាឡៃចំនួន ០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ថៃ ប៊ុនរ៉ុង នាយរងប៉ុស្ដិ៍​ សហការជាមួយកម្លាំងយោធា (វរៈ៥១៣) បាន​ប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print