សេចក្ដីបញ្ជាក់របស់ប្រធានសាខាពន្ធដារខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះមានសារព័ត៌មានអនឡាញក្នុងស្រុកមួយចំនួនតូចបានផ្សព្វផ្សាយ ព័ត៌មានស្តីពីភាពមិនប្រក្រតីនៅសាខាពន្ធដារខេត្តកណ្ដាល ដូចជាការដោះដូរ មន្ត្រី៥រូបក្រោមការចាត់ចែងរបស់ប្រធានសាខាពន្ធដារខេត្តកណ្តាល និងការផ្តល់ឯកសារបង់ពន្ធយឺតយ៉ាវដើម្បីជាថ្នូរនឹងការសូកប៉ាន់ជាដើម។ ដើម្បីចង់ដឹងថា តើព័ត៌មានទាំងនោះពិតកម្រិតណា (អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ) បានព្យាយាមធ្វើបទសម្ភាសន៍ ដោយផ្ទាល់ជាមួយលោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាលដែលមាន ខ្លឹមសារដូចខាងក្រោម៖

 

លោក នុត វុត្ថា បានសម្តែងការខកចិត្តចំពោះការចុះផ្សាយកន្លងមក ដោយសារព័ត៌មានអនឡាញក្នុងស្រុកមួយចំនួនតូច ដែលពុំ បានធ្វើការផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានត្រឹមត្រូវ ហើយដែលបានធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសមន្ត្រីនៅសាខាពន្ធដារខេត្តកណ្តាល តែយ៉ាងណាក៏ដោយ លោកសូម ធ្វើការបំភ្លឺថា ការដោះដូរមន្ត្រី៥រូបនៅសាខាពន្ធដារខេត្តកណ្តាលនាពេលកន្លង មក គឺជាការផ្លាស់ប្ដូរមន្ត្រីជាធម្មតារបស់ថ្នាក់ដឹកនាំដើម្បីជាបទពិសោធន៍ការងារ និងក៏ជាការពង្រឹងសមត្ថភាពបន្ថែមដែលជាផ្នែកមួយនៃកំណែទម្រង់របស់រាជរដ្ឋាភិបាល មិនមែនលោកជាអ្នកសម្រេចទេ។ លោកបន្តថា, ដោយឡែកពាក់ព័ន្ធនឹងការផ្អិបទុកឯកសារយូររហូតដល់៣ខែនោះ មិនអាចធ្វើទៅបានទេ ព្រោះ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធព្រែកឃឺង (Tracking System) ដែលអាចឆែកដឹងថាឯកសារចេញពីណាដល់ណាតាម ប្រព័ន្ធឃ្យូអាខូដ (QR Code) ពោលគឺអ្នកជាប់ពន្ធក៏អាចស្កេនដឹងតាមរយៈទូរស័ព្ទដៃ ពុំអាចភូតកុហក់បានឡើយ។

 

លោក នុត វុត្ថា ក៏បានបន្ថែមថា បើសិនជាបងប្អូនអ្នកជាប់ពន្ធមានបញ្ហាអ្វី ឬក៏ ឯកសារមានការយឺតយ៉ាវ អាចទំនាក់ទំនងទៅរដ្ឋបាលសាខាពន្ធដារ ខេត្តកណ្តាល រៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទដល់សុក្រ ហើយលោកក៏បានសំណូមពរទៅសា្ថប័នសារព័ត៌មានអនឡាញមួយចំនួនតូច ក៏ដួចសាធារណជន សូមមេត្តាជ្រាបជាព័ត៌មាន ហើយលោកពេញចិត្ត ចូលរួមសហការ ប្រសិនបើទទួលបានព័ត៌មានមិនប្រក្រតីណាមួយពីមន្ត្រី បានបំពេញ តួនាទី ភារកិច្ច ប្រាស់ចាកពីគោលការណ៏របស់ សាខាពន្ធដារខេត្ត អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជាប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដើម ជៀសវាងមានការភ័ន្តច្រឡំណាមួយ ។

លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល បានសម្តែងការគាំទ្រ ចំពោការចំណាយពេលវេលារបស់ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន ” នគរវត្ត” បាធ្វើបទសម្ភាសន៍ ស្វែងរកពីការពិត ដើម្បីចែករំលែក ការបកស្រាយនេះអោយសាធារណជន ក៏ដូចជាសារព័ត៌មានអនឡាញក្នុងស្រុកមួយចំនួនតូច ជ្រាបជាព័ត៌មាន និងអាចទាក់ទងមកកាន់ផ្នែករដ្ឋបាលសាខាពន្ធដារ ខេត្តកណ្តាលរៀងរាល់ម៉ោងធ្វើការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print