លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាជិកគណបក្សប្រជាជនត្រូវចេះផ្សព្វផ្សាយ អំពីសមិទ្ធិផលធំៗ ដែលគណបក្សសម្រេចបានជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ចែករំលែក៖

ខេត្តស្វាយរៀង : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋានខេត្តស្វាយរៀង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈកម្មាធិការប្រជាជនកម្ពុជាខេត្តស្វាយរៀង ប្រចាំត្រីមាសទី១ និងទិសដៅសម្រាប់អនុវត្តត្រីមាសទី ២ ឆ្នាំ២០២២ នារសៀល ថ្ងៃអាទិត្យ ៩ កើត ខែចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោតសរសើរ និងវាយយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ក្រុង-ស្រុក លោក ប្រធានគណបក្សខេត្ត លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រួមជា មួយក្រុមការងារគ្រប់ថ្នាក់ ជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ដែល បានយកចិត្តទុកដាក់យ៉ាងសកម្មសហការបំពេញភារកិច្ចសម្រេច បាន ជោគជ័យជាបន្តបន្ទាប់ ពិសេស ការចូលរួមដឹកនាំប្រយុទ្ធទប់ស្កាត់ ជំងឺ ឆ្លងកូវីដ-១៩ ការរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សាធារណៈ ការអនុវត្តដោយជោគជ័យយ៉ាងត្រចះត្រចង់ការងារ អភិវឌ្ឍន៍លើគ្រប់វិស័យ ពីថ្នាក់ខេត្តរហូតដល់គ្រប់មូលដ្ឋានភូមិ ឃុំ-សង្កាត់ទូទាំងខេត្ត រួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ ។ 

ដើម្បីចូលរួមសម្រេចនូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់ខេត្ត ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នេះ លោកជំទាវបានស្នើសុំ ៖

ទី១. ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសតិអារម្មណ៍ និងបន្តអប់រំណែនាំឱ្យថែរក្សា និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សនៅមូលដ្ឋានឱ្យបានល្អ និងត្រូវមានគោលនយោបាយឱ្យបានសមស្របចំពោះពួកគាត់ ដើម្បីធានាឱ្យបាននូវនិរន្តភាព និង ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបានឃុំ-សង្កាត់ ទទួលជោគជ័យក្នុងការបោះឆ្នោតរហូតដល់មាន ក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។

ទី២. ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវបន្តគាំទ្របន្ថែមទៀតដល់ក្រុមបេក្ខជន (ពេញសិទ្ធិ និងបម្រុង) ខិតខំធ្វើសកម្មភាពចិញ្ចឹមចលនាដូចភ្លៀងរលឹម ចុះជួបប្រជាជនម្ចាស់ឆ្នោត តាមភូមិ ផ្ទះនីមួយៗ ដោយចលនាទាក់ទាញសមានចិត្តអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន គណបក្សប្រជាជនកម្ពុជា តាមរយៈបង្ហាញអំពីសមិទ្ធផលធំៗ ពិសេសការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ខិតខំប្រព្រឹត្តអំពើល្អឱ្យបានកាន់តែច្រើន ខិតខំឆ្លើយតបរាល់សំណូមពរ ការលំបាក របស់ប្រជាជនឱ្យបានទាន់ពេលវេលា។

ទី៣. ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយហើយផ្សព្វផ្សាយទៀត អំពីការរីកចម្រើន និងភាពអំណោយផលរបស់ជាតិ ដើម្បីបង្កើនការគាំទ្ររបស់ប្រជាជនចំពោះគណបក្ស និងមិនជឿលើការឃោសនាអកុសលគ្រប់បែបយ៉ាងរបស់ពួកប្រឆាំង ព្រមទាំងជាមួយនោះ ត្រូវពង្រឹង ការគ្រប់គ្រងសមាជិកគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដោយបង្កលក្ខណៈ ឱ្យសមាជិកគណបក្សយើងម្នាក់ៗ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ត្រូវមានឯកសារ គ្រប់គ្រាន់សម្រាប់ការបោះឆ្នោត និងបានទៅបោះឆ្នោតជូនគណបក្សគ្រប់ៗគ្នា។  

ទី៤. ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បំពាក់បំប៉នពង្រឹងជួរ ឃោសនិក និងសកម្មជនរបស់គណបក្ស ដែលរួមទាំងឃោសនិក និងសកម្មជនជាយុវជនត្រូវមាន ជំហររឹងមាំ ស្មារតីមុះមុត សកម្មក្លៀវក្លា ក្តាប់ជាប់គោលការណ៍ ខ្លឹមសារ និងរូបភាពនៃការឃោសនា និង មានវិធីសាស្រ្តឃោសនារស់រវើក ដែលឆ្លើយតបទៅនឹងសំណូមពរនៃមូលដ្ឋាននីមួយៗ មជ្ឈដ្ឋាននីមួយៗ ។ 

ទី៥. ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវជួយបង្កលក្ខណៈឱ្យក្រុមបេក្ខជនតាម ឃុំ-សង្កាត់ នីមួយៗរៀបចំឱ្យបានប្រតិទិន នៃយុទ្ធនាការរឃោសនាបោះឆ្នោតរបស់គណបក្ស ។ 

ទី៦. លោក លោកស្រី ជាប្រធាន អនុប្រធានគណៈកម្មការជំនួយការឱ្យគណៈបញ្ជាការយុទ្ធនាការ ឃោសនាបោះឆ្នោតខេត្ត ត្រូវសកម្មបន្តចាត់តាំងអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន តាមតួនាទី ភារកិច្ច ដើម្បីរួមចំណែកក្នុងយុទ្ធនាការកំពូលឈានទៅសំដៅឱ្យបានតាមការគ្រោងទុក៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print