ក្រសួងការពារជាតិបញ្ជូនរថយន្ត១០០គ្រឿង ស៊ីទែន២០០​​ និងម៉ាស៊ីនបូមទឹក៣០គ្រឿង ជួយសង្គ្រោះភាពរាំងស្ងួតក្នុងខេត្ត៣

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារ ជាតិអមដំណើរដោយលោកនាយឧត្តម សេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយក ដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ និងលោកឧកញ៉ា ឌៀប​ ចេង តំណាងក្រុម ហ៊ុនសូគីម៉ិចបានអញ្ជើញចុះត្រួតពិនិត្យការ រៀបចំចេញដំណើររថយន្តដឹកជញ្ជូន១០០ គ្រឿង ស៊ីទែន២០០ និងម៉ាស៊ីនបូមទឹក ៣០០គ្រឿងដែលកងពលតូចដឹកជញ្ជូន លេខ៩៩ប្រមូលផ្តុំចេញដំណើរតាមគោល ដៅបណ្តាខេត្តចំនួន៣ នៅព្រំដែនភាគ ពាយ័ព្យមានជាអាថិ៍ ខេត្តបាត់ដំបង រថយន្ត ៤០គ្រឿង, ខេត្តបន្ទាយមានជ័យ រថយន្ត ៣០គ្រឿង និងខេត្តឧត្តរមានជ័យ រថយន្ត ៣០គ្រឿង ។ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រ កម្ពុជាដែលសម្តេចបានលើកឡើងក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នៅ ខេត្តបន្ទាយមានជ័យដល់បណ្តាកងកម្លាំង ទាំងអស់ត្រូវចូលរួមជួយសង្គ្រោះប្រជាពល រដ្ឋដែលជួបគ្រោះមហន្តរាយដោយរាំងស្ងួត ជាច្រើនខេត្តទូទាំងប្រទេសក្នុងរយៈពេល ថ្មីៗកន្លងទៅនេះ ។

លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានប្រាប់អ្នកយកព័ត៌មាននៅទីបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ថា កង ពលបានរៀបចំមធ្យោបាយសម្ភារចេញជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមតំបន់ដែល ខ្វះប្រភពទឹកឲ្យពួកគាត់មានទឹកទទួលទាន តាមបទបញ្ជារបស់សម្តេចតេជោដែលបាន លើកឡើងនៅខេត្តបន្ទាយមានជ័យ ។ ក្នុង នោះផងដែរលោកនាយឧត្តមសេនីយ៍បាន ថ្លែងអំណរគុណដល់ក្រុមហ៊ុនសូគីម៉ិច ដែលបានជួយឧបត្ថម្ភស៊ីទែនទឹក១០០ ដល់ក្រសួងការពារជាតិ បង្ហាញឲ្យការជួយ សង្គ្រោះជីវិតមនុស្ស សត្វនាពេលនេះជា តម្រូវការចាំបាច់ និងបន្ទាន់បំផុត ។

លោកនាយឧត្តមសេនីយ៍រដ្ឋលេខាធិ ការក្រសួងការពារជាតិបន្តថា យើងត្រូវ ចេះជួយគ្នាក្នុងគ្រាក្រលំបាក ព្រមទាំង បណ្តាកម្លាំងផ្សេងៗសហការចុះជួយប្រជា ពលរដ្ឋដែលកំពុងខ្វះខាតទឹក ។ សម្តេច តេជោបានលើកឡើងថា នេះជាបញ្ហាធំ ណាស់ អត់ទឹក៣ថ្ងៃមនុស្សអាចស្លាប់។ ប៉ុន្មានថ្ងៃនេះដោយសារអាកាសធាតុក្តៅ ខ្លាំងខុសប្លែកពីធម្មតានៅតំបន់អាស៊ីដូចជា ឥណ្ឌាជាដើមធ្វើឲ្យមនុស្សជាច្រើនបាន ស្លាប់ដោយសាររលកកម្តៅ​។

ទោះជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដោយប្រមូលផ្តុំចាត់តាំងកម្លាំងជំនាញ ពិសេសក្រសួងធនធានទឹក ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធចូលរួមយ៉ាង សកម្មជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះ ខាតទឹកឲ្យទទួលបានទឹកប្រើប្រាស់ចៀស វាងគ្រោះថ្នាក់ដោយសារខ្វះខាតទឹកទទួល ទាន ៕

image

image

image

image

ដោយ៖ សុខដុម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print