មន្ត្រីអគ្គនាយកដ្ឋានគយចុះពិនិត្យឃ្លាំងស្តុកប្រេងម៉ាសុីនមួយកន្លែងសង្ស័យគ្មានពន្ធ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងស្តុកប្រេងម៉ាសីុនមួយកន្លែងត្រូវបានកម្លាំងអគ្គនាយកដ្ឋានគយរាជធានីភ្នំពេញសហការណ៍ជាមួយសាខាគយខណ្ឌសែនសុខនិងសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យដោយសង្ស័យថាគេចពន្ធ។

ការចុះពិនិត្យទីតាំងខាងលើនេះបានធ្វើឡើងកាលពីម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី២៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចដីឡូលេខ១២ ផ្លូវដោនថោន២ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រោយពីចុះដល់គោលដៅខាងលើកម្លាំងចម្រុះបានជួបបុរសម្នាក់ដែលជាអ្នកមើលការសុខត្រូវឈ្មោះ ចាន់ ម៉េង អាយុ៧០ឆ្នាំស្នាក់នៅកន្លែងនិងតែម្តង។

តាមសម្ដីរបស់មន្ត្រីគយដែលចុះមកត្រួតពិនិត្យឃើញថាប្រេងទាំងអស់ដែលនៅក្នុងបរិវេណទីតាំងខាងលើនេះគឺមានឯកសារនិងបង់ពន្ធត្រឹមត្រូវទាំងអស់ដោយក្នុងនោះមានប្រភេទប្រេងម៉ាសីុនជាហ្វុយ និងធុងយួរដៃដែលមានម៉ាកMobil ម៉ាកSINO និងម៉ាកShell។

ជាមួយគ្នានោះដែរខាងមន្ត្រីគយក៏សូមអំពាវនាវឲ្យម្ចាស់អាជីវកម្មដែលប្រកបរបររកសីុក្នុងរាជធានីភ្នំពេញឲ្យចូលរួមបង់ពន្ធឲ្យបានគ្រប់ៗគ្នា៕

20160428010728 (1)

20160428010830

20160428010829

20160428010728

20160428011052

ដោយ៖ តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print