ប្រជាពលរដ្ឋនៅឃុំឆែប២ ខេត្តព្រះវិហារ ថ្លែងអំណរគុណដល់លោក លឹម គានហោ ដែលបានបញ្ជាឱ្យក្រុមការងារចុះជួយស្តារបឹងត្រពាំងត្រឹប

ចែករំលែក៖

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋនៅទូទាំងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ បានសម្តែងនូវការសប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានបញ្ជាឱ្យក្រុមការងារ ដឹកនាំគ្រឿងចក្រចុះជួយស្តារបឹងធម្មជាតិ ០១ កន្លែង (បឹងត្រពាំងត្រឹប) ទំហំ ១១០ ម៉ែត្រ x ២៥០ ម៉ែត្រ, ជម្រៅ ៣ ម៉ែត្រ ។

ក្រោយពេលស្តាររួច បឹងនេះ នឹងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ប្រមាណ ៣០០ គ្រួសារ ៕

13076643_472350196290225_6117869311415969959_n

13082550_472350192956892_8840129223020058056_n

13087551_472350169623561_6347653948903958686_n

13094302_472350252956886_6329880660267695174_n

13102855_472350282956883_2050541139444006761_n

13103447_472350316290213_5942785026792802172_n

13119057_472350166290228_3962404070267551877_n

13124740_472350162956895_4025094697490866476_n

ដោយ៖ សុវណ្ណារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print