ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់ដល់អ្នកភូមិនាំគ្នាជួយដងទឹកជះនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍យករថយន្តជួយបាញ់ពន្លត់មានប៉ុន្តែដោយភ្លើងឆេះពេញក្រមុំទៅហើយបណ្ដាលឱ្យរោងដាក់ចំបើងនិងត្រាក់ទ័រមួយគ្រឿងឆេះរោងការខូចខាតទាំងស្រុង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤៥នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍។
នគរបាលស្រុកបានឲ្យដឹងថាម្ចាស់រោងដាក់ចំបើងមានឈ្មោះអ៊ុច យ៉ុន ភេទប្រុស អាយុ៥២ឆ្នាំមុខរបរកសិករមានទីលំនៅភូមិអូរឃុំថ្មីស្រុកកំពង់រោទិ៍។
ចំណែករោងដែលរងកាតឆាបឆេះមានទំហំ៥ម៉ែត្រគុណនិង៣ម៉ែត្រកន្លះសង់ពីរឈើប្រក់សង្ខ័សីឆេះទាំងស្រុង។
ចំពោះសម្ភារៈដែករងការខូចខាតរួមមានចំបើងឆេះអស់៣០០ដុំត្រាក់ទ័រ១ គ្រឿង
ម៉ាសុី សាំង៥សេស១គ្រឿង
ជី ៥ប៉ាវ.ស្រូវ ៥ប៉ាវ នឹងថ្នាំប៉ាញ់ស្រូវ១កេះ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាករណីអគ្គិភ័យនេះក៏មានរថយន្តពន្លត់របស់នគរបាលស្រុកបានទៅជួយអន្តរាគមន៍បាញ់ពន្លត់មួយគ្រឿងប៉ុន្តែសំណាងមិនមានបណ្ដាលឱ្យឆាបឆេះដល់ផ្ទះអ្នកជិតខាងនិងមិនបណ្ដាលអោយមនុស្សរងគ្រោះថ្នាក់នោះទេដោយមូលហេតុទុស្សេខ្សែភ្លើង៕
ដោយ៖ យឹម សុថាន