អ្នកបើកបររថយន្តក្រឡុងស៊ីម៉ង់ត៍របស់ក្រុមហ៊ុនGCMខ្វះការប្រុងប្រយ័ត្នបុករថយន្ត២គ្រឿងបន្តកន្ទយគ្នា

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២ និង១០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវមៅសេទុង ក្បែរស្តុបទូចចិន ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រឡុងស៊ីម៉ងរបស់ក្រុមហ៊ុនGCM ពាក់ស្លាកលេខភ្នំពេញ 5A-0០៦៦ បើកតាមផ្លូវមៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកកន្លែងកើតហេតុ (ផ្លូវកកស្ទះចរាចរណ៍) ស្រាប់តែអ្នកបើកបររថយន្តក្រឡុងស៊ីម៉ងរបស់ក្រុមហ៊ុនGCMខ្វះការប្រុងប្រយ័ត្ន ក៏បានមកបុកពីក្រោយរថយន្តកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L-0481បើកបរដោយបុរសម្នាក់ រួចរុញទៅបុក នឹង រថយន្តហាយឡែនឌ័រមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA-0933 បើកបរដោយស្រ្តីម្នាក់
តែសំណាងល្អមិនមានអ្នករបួសនោះទេ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តក្រឡុងស៊ីម៉ងរបស់ក្រុមហ៊ុនGCMយកទៅជួសជុលឲ្យរថយន្តទាំង២គ្រឿងដែលរថយន្តក្រឡុងស៊ីម៉ងរបស់ក្រុមហ៊ុនGCMធ្វើឲ្យខូចខាតផ្នែកខាង ក្រោយដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

20160428012903 (1)

20160428012910

20160428012906

20160428012915

20160428012903

20160428012910 (1)

ដោយ៖ ស រស្មី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print