ខេត្តពោធិ៍សាត់៖ មន្ត្រីកំចាត់គ្រាប់មីនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងបំពេញបេសកកម្ម កាលពីវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចទុល់មុខមណ្ឌលសុខភាព ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
តាមការបញ្ជាក់ពីលោក ពុធ ប៊ុនឈឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកវាលវែង បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ផែន ណារ័ត្ន អាយុ ៣៦ឆ្នាំ រស់នៅភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ ។
លោកមេបញ្ជាការបន្តថា ហេតុការណ៍នេះបានកើតឡើងខណៈជនរងគ្រោះកំពុងបំពេញបេសកកម្មរាវមីនក៏ឱ្យសញ្ញានៅក្នុងដី គ្រានោះជនរងគ្រោះនិងក្រុមការងារបានជីក តែជាអកុសលក៏ផ្ទុះតែម្ដង បណ្ដាលឱ្យជនរងគ្រោះរងរបួសចំដើមទ្រូងនិងដៃឆ្វេងយ៉ាងធ្ងន់ធ្ងរ ។
លោកមេបញ្ជាការបន្តទៀតថា ជនរងរបួសនៅអង្គការហេឡូត្រាស ត្រូវបានអង្គភាពរបស់ខ្លួនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ៕
ដោយ៖ ប៉ឹម ពិន
...