ខេត្តព្រះសីហនុ : នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញមកដល់ទីតាំងរូបសំណាក «ព្រះថោង នាងនាគ» ដែលបានដំឡើងរួចរាល់ជាស្ថាពរ ជាមួយគោរព ទទួលពីថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ អាជ្ញាធរ សមត្ថកិច្ចការពារ សន្តិសុខ សុវត្ថិភាព យ៉ាងយកចិត្តទុកដាក់។
សូមជម្រាបថា រូបបដិមា«ព្រះថោង នាងនាគ »គឺជារូបបដិមាស្ពាន់ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ម៉ែត្រ តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគដែលមាបអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ។
សូមបញ្ជាក់ផងដែរថា, កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅឯខេត្តសៀមរាបអង្គរ គឺសម្ដេចអញ្ជើញមកកំសាន្តជាលក្ខណៈក្រុមគ្រួសារនៅឯក្រុង-ខេត្តព្រះសីហនុ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងនេះ ។
សម្ដេចបានបញ្ជាក់ផងដែរថា, គីប្រដាល់លទ្ធភាពឲ្យខេត្តចំនួន ៤ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ទុកសិទ្ធិនិងលទ្ធភាព ឲ្យបងប្អូនប្រជាពលរដ្ឋ មានសិទ្ធិពួកម៉ាស និងមិនពាក់ម៉ាស ជាសិទ្ធិរបស់គាត់។ សម្ដេចថ្លែងទៀតថា, បើបងប្អូនប្រជាពលរដ្ឋពីខេត្តដទៃទៅលេងខេត្តទាំង 4 ខាងលើ មានសិទ្ធិពាក់ម៉ាស និងមិនពាក់ម៉ាស ប៉ុន្តែបើពួកគាត់ត្រឡប់ចេញពីខេត្តទាំងបួនខាងលើ ចាំបាច់ត្រូវតែពាក់ម៉ាស អនុវត្តវិធានសុខាភិបាល ៣កុំ និង៣ការពារ ៕