លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំនួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុនវីង

ចែករំលែក៖

​ ភ្នំពេញៈ​ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូ មកពីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុនវីង (WING) ដែលជាក្រុមហ៊ុន ផ្តល់សេវាទូទាត់ប្រាក់តាម ទូរស័ព្ទចល័ត (mobile payment) នៅកម្ពុជា ដើម្បីពិភាក្សាអំពីជម្រើស លើដំណើរការទូទាត់ប្រាក់ទូទាំងប្រទេស សម្រាប់ការស្នើសុំ និងបោះពុម្ពប័ណ្ណបើកបរ ព្រមទាំងការទូទាត់ថ្លៃសេវា សម្រាប់ការចុះបញ្ជីរថយន្ត និងទោចក្រយានយន្តផងដែរ។

ក្រោមការដឹកនាំរបស់លោក អ្នកឧកញ៉ា គិត ម៉េង និង លោក Joao Malolos នាយកប្រតិបត្តិ នៃក្រុមហ៊ុន វីង ក្រុមការងាររបស់នាយកប្រតិបត្តិក្រុមហ៊ុនវីង បានធ្វើបង្ហាញអំពី ធនធានក្រុមហ៊ុន និងបានពិភាក្សាអំពីដំណោះស្រាយ ប្រកបដោយសក្តានុពល ដើម្បីសហការជាមួយក្រសួង ក្នុងការរួមចំណែកដល់ការផ្សព្វផ្សាយទូទាំងប្រទេស និងធ្វើឲ្យដំណើរការចុះបញ្ជីយានយន្ត កាន់តែមានភាពងាយស្រួលជាងមុន លឿនជាងមុន និងនៅកន្លែងតែមួយ៕​

image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print