លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភំ្នពេញ ៖ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើដំណើរទៅស្រុកកំណើត ឬទេសចរណ៍កម្សាន្តនៅតាមទីកន្លែងផ្សេងៗប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយបានល្អប្រសើរ ក្នុងឱកាសរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមន្រ្តីរាជការ និយោជិត កម្មករ ឈប់សម្រាករយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ គ.ស.២០២២ នាថ្ងៃព្រហស្បតិ៍ ១៣កើត ថ្ងៃសុក្រ ១៤កើត និងថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំវេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដែលជាវេនទី៣ ត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំថ្មី ថ្ងៃទី៣ សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងវេនប្រចាំការក្រុមទី៣នេះ រួមមាន ៖ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ប្រធាន, លោក ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, លោក ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន ,លោកអនុប្រធានសេនាធិការ, ឯកឧត្តមអនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ កណ្តាលយុត្តិធម៌ កណ្តាលសណ្តាប់ធ្នាប់សាធារណៈ កណ្តាលព្រំដែន និងលោកប្រធាន អុនប្រធាននាយកដ្ឋាន-អង្គភាព ពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

ក្រុមប្រចាំការវេននីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការផ្តល់ ទទួលព័ត៌មានទាន់ហេតុការណ៍បន្ទាន់នានា ដែលកើតមានឡើងជាយថហេតុក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ព្រមទាំងបូកសរុបសភាពការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print