ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ អញ្ចេីញមកសម្រាកលំហែកម្សាន្ត​ នៅតាមបណ្ដារមនីយដ្ឋាននានា​ទូទាំង​ខេត្ត​ មានចំនួន​៥៣,៦៨២នាក់

ចែករំលែក៖

ខេត្តកែប : រដ្ឋបាលខេត្តកែប នៅព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា, សម្រាប់ថ្ងៃសៅរ៍ ទី១៦​ ខែមេសា​ ឆ្នាំ​២០២២​​ ត្រូវជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៥​ គ.ស​ ២០២២​ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ អញ្ចេីញមកសម្រាកលំហែកម្សាន្ត​ នៅតាមបណ្ដារមនីយដ្ឋាននានា​ទូទាំង​ខេត្ត​ មានចំនួន​៥៣,៦៨២នាក់​ ក្នុងនោះ​ ភ្ញៀវទេសចរ​ជាតិចំនួន៥៣,២២៨នាក់​ ភ្ញៀវទេសចរបរទេសចំនួន​៤៥៤នាក់​ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយរថយន្តសរុបចំនួន៤,៩១២គ្រឿង​ ក្នុងនោះ​ រថយន្តតូច​ចំនួន​៣,១០៥គ្រឿង​ រថយន្តមធ្យមចំនួន១,៧៥៥គ្រឿង​ និងរថយន្តធំចំនួន៥២គ្រឿង​។

​ ​ សូមបញ្ជាក់ថា, ក្នុងរយះពេល៣ថ្ងៃ​(ថ្ងៃទី១៤-១៦) នៃ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៥​ គ.ស​ ២០២២​ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ សរុបចំនួន​១២៣,៧១៤ ក្នុងនោះ​ ភ្ញៀវទេសចរ​ជាតិ​មានចំនួន១២២,៦៩៨នាក់​ និងភ្ញៀវទេសចរ​បរទេស​មានចំនួន​១,០១៦នាក់​ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយរថយន្តសរុបចំនួន១១,៨៣១គ្រឿង ក្នុងនោះ​ រថយន្តតូច​ចំនួន​៧,៥៥៥គ្រឿង​ រថយន្តមធ្យមចំនួន៤,១៤៣គ្រឿង​ និងរថយន្តធំចំនួន១៣៣គ្រឿង​៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print