៤៧ ឆ្នាំក្រោយខ្មែរក្រហមឡើងកាន់អំណាច អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមត្រូវបានរកឃើញថាមានពិរុទ្ធភាពក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ

ចែករំលែក៖

ភ្នំពេញ : ៤៧ ឆ្នាំក្រោយខ្មែរក្រហមឡើងកាន់អំណាច អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមត្រូវបានរកឃើញថាមានពិរុទ្ធភាពក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ នេះជាការលើកឡើង របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ។

លោក នេត្រ ភក្ត្រា លើកឡើងថា, ៤៧ ឆ្នាំក្រោយខ្មែរក្រហមឡើងកាន់អំណាច អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមត្រូវបានរកឃើញថាមានពិរុទ្ធភាពក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំក្នុងសំណុំរឿង ០០២/០១ និងរកឃើញមានពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២ ក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាម ហើយសំណុំរឿងនេះរំពឹងថានឹងប្រកាសសាលដីកាស្ថាពរនៅអំឡុងចុងឆ្នាំ ២០២២ នេះ លើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាអិបតេយ្យបានប្តឹងជំទាស់នឹងការរកឃើញពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២។
សូមបញ្ជាក់ថា, ៤៧​ ឆ្នាំ​មុន​ (​ ១៧​ មេសា​ ១៩៧៥-១៧​ មេសា​ ២០២២​ )​ ខ្មែរ​ក្រហម​ផ្ដួលរំលំរបបសាធារណរដ្ឋរបស់លោក​សេនា​ប្រមុខ​ លន់​ នល់​ ដែល​អាមេរិក​គាំទ្រ​ ហេីយបាន​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពីភ្នំពេញទៅកាន់ទីជនបទ​ ។  ទីបំផុត​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ស្លាប់​រាប់លាននាក់​ ។

បច្ចុប្បន្ន​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ អតីតជនរងគ្រោះដោយសារសង្គ្រាម​បានក្លាយ​ជា​ស្ថាបនិក​សន្តិភាព​ នាំមកនូវភាព​សុខសាន្ត​ជូនប្រជាពលរដ្ឋ​សំបូរ​សប្បាយ​ដូចយេីងទាំងអស់គ្នាឃេីញស្រាប់​ ។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា, ៖ (សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព ! )។ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងបែបនេះនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពេលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងចេញពីទឹកដីខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសង្កត់ធ្ងន់ៗថា សន្តិភាពមានតម្លៃខ្លាំងណាស់ ហើយសូមកុំចាំពេលមានសង្គ្រាមទើបស្រែករកសន្តិភាព។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា សម្ដេចបានដាក់ចិត្តក្នុងការប្ដេជ្ញាការពារនូវសន្តិភាពសម្រាប់ប្រទេសកម្ពុជាដោយសារតែសម្រេចមិនចង់ឃើញយុវជនជំនាន់ក្រោយជួបវាសនាអភ័ព្វដូចសម្ដេចនោះទេ។

ថ្លែងនៅក្នុងពិធីអភិសេករូបសំណាក់ព្រះថោងនាងនាគនៅក្នុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ បានរំលឹកពីប្រវត្តិនៃការបាត់បង់ភ្នែកម្ខាងរបស់សម្ដេចកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ដោយថាគឺជាសោកនាដកម្មនៃសង្គ្រាមដែលបានធ្វើឲ្យយុវជនដូចសម្ដេចទទួលរងគ្រោះបែបនេះទេ។

សម្ដេចតេជោ ថាការប្ដេជ្ញាការពារសន្តិភាពគឺ ដោយសារមិនចង់ឃើញយុវជនជំនាន់ក្រោយ ជួបវាសនាអភ័ព្វដូចសម្តេច។  សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា៖ «ក្នុងឱកាសដែលខ្ញុំព្រះករុណាខ្ញុំមានឱកាសក្នុងដើម្បីដឹកនាំប្រទេសខ្ញុំព្រះករុណាខ្ញុំប្ដូរផ្ដាច់ដើម្បីដឹកនាំប្រទេសមួយនេះតាមផ្លូវសន្តិភាព។ ស្វែងរកសន្តិភាពជូនប្រជាជនឲ្យខានតែបាន ខ្ញុំមិនចង់ឃើញយុវជន ឬកុមារ មានវាសនាអភ័ព្វដូចខ្ញុំព្រះករុណាខ្ញុំដែលក្លាយខ្លួនជាជនរងគ្រោះនៃសង្គ្រាម»។

#អរគុណសន្តិភាព

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print