ក្រសួងបរិស្ថាន៖ អ្នកស្រាវជ្រាវបានរកឃើញសម្បត្តិធនធានធម្មជាតិ សត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អ្នកស្រាវជ្រាវបានរកឃើញសម្បត្តិធនធានធម្មជាតិដូចជាសត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ និងទឹកជ្រោះជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងបរិស្ថាននៅថ្ងៃទី 18 ខែមេសា ឆ្នាំ2022។

ក្រសួងបរិស្ថានបានបញ្ជាក់ថា , អ្នកស្រាវជ្រាវបានធ្វើការបែងចែកជាក្រុមរួមមាន ៖ ក្រុមថនិកសត្វធំ ក្រុមប្រចៀវនិងជ្រឹង ក្រុមសត្វស្លាប ក្រុមល្មូននិងថលជលិក ក្រុមសត្វល្អិតក្នុងទឹក ពពួកសប្បីសត្វ (Mollusc) និងក្រុមរុក្ខជាតិ។ ក្រុមនីមួយៗបានប្រើប្រាស់វិធីសាស្រ្តសិក្សាទៅតាមជំនាញរៀងៗខ្លួនដូចជា៖ ការដាក់កាមេរ៉ាថតរូបស្វ័យប្រវត្តិ ខ្សែបន្ទាត់ត្រង់ស៊ិក, ការដាក់អន្ទាក់មង (Mist nets) និងអន្ទាក់ចាប់តាមផ្លូវ (Harp-traps) នៅពេលយប់, ការស្តាប់សំលេង ការមើលដោយកែវឆ្លុះ (binoculars) ការប្រើប្រាស់សំណាញ់ដួសដោយដៃ ការដាក់ជម្រកសប្បនិមិ្មត (Artificial method) និងការជួបសម្ភាសន៍ផ្ទាល់ជាមួយប្រជាជននៅតំបន់នោះ។

សូមបញ្ចាក់ថា ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន សហការជាមួយអ្នកជំនាញផ្នែកសេដ្ឋកិច្ចសង្គម អ្នកជំនាញផ្នែកសត្វ និងរុក្ខជាតិ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោមការគាំទ្រពីគម្រោង CAMPAS កំពុងធ្វើការសិក្សាពីសក្ដានុពលនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីស្នើសុំដាក់បញ្ចូលក្នុងបញ្ជីសួនភូគព្ភសាស្ត្រ (Geopark) នៃអង្គការ UNESCO៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print