ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះប្រជាពលរដ្ឋបានសម្រេចហើយ តែត្រូវសមត្ថកិច្ចតាមទាន់ចាប់វាយខ្នោះបានទាំងពីរនាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះប្រជាពលរដ្ឋមួយកន្លែងបានសម្រេចហើយ តែរត់មិនរួចត្រូវសមត្ថកិច្ចចាប់វាយខ្នោះទាំងកណ្ដាលអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចបន្ទប់ពិគ្រោះព្យាបាលប៉អៃ ជាប់គល់ស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ ទិត្យ ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរដើររើសអេតចាយ ស្នាក់នៅសំណង់មិនរៀបរយតាមផ្លូវរថភ្លើងជិតវត្តនាគវ័ន មានស្រុកកំណើតនៅភូមិព្រែក
ឡិត ឃុំព្រែកឡិត ស្រុកពារាំង ខេត្តព្រៃវែង និងទី២-ឈ្មោះ សុខ សំណាង ភេទប្រុស អាយុជាង៤០ឆ្នាំជនជាតិខ្មែរ មុខរបរដើររើសអេតចាយ ស្នាក់នៅជិតផ្សារ៧មករាខណ្ឌទួលគោកមានស្រុកកំណើតនៅភូមិប្រសូត្រ ឃុំប្រសូត្រ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា នៅពេលកើតហេតុកម្លាំងរបស់លោកកំពុងតែល្បាតតាមមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងភូមិសាស្ត្រក៏ប្រទះឃើញជនសង្ស័យ២នាក់សែងទ្វារឈើចេញពីក្នុងផ្ទះមួយ។ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏សួរនាំ តែជនសង្ស័យមិនបានឆ្លើយតបនោះទេ និងបានទម្លាក់ទ្វារចោលនាំគ្នារត់។ ពេលនោះសមត្ថកិច្ចក៏ដេញប៉ផាប់ចាប់ពភីងបានជនសង្ស័យទាំង២នាក់ ហើយបានសួរនាំនិងឱ្យមកកន្លែងកើតហេតុវិញផ្ទះល្វែងដែលគេទុកចោលនោះវិញ។

ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំរួចរាល់ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចគាស់យកទ្វារឈើប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print