បែកធ្លាយធ្យូង​រាប់​រយតោននឹងឆ្លងដែនទៅថៃ​តាមច្រក​ប្រាសាទ​ត្បែង​ ខេត្ត​ បន្ទាយមានជ័យ​ តើអាជ្ញាធរ សមត្ថកិច្ចដឹងទេ ?

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: សូមជម្រាបជូនថា, បន្ទាប់​ពី​ សារព័ត៌មាន​ គេហទំព័រ​ ក្នុងស្រុក បានចុះផ្សាយអំពី​សកម្មភាព​ឈ្មួញ​ឃុបឃិត​គ្នា​នាំធ្យូងខុសច្បាប់ទៅ​ប្រទេស​ថៃមួយថ្ងៃៗរាប់រយតោន​ ពួកឈ្មួញបានផ្អាកសកម្មភាពមួយរយះ​ ។ ប៉ុន្តែការអនុញ្ញាតអោយនាំធ្យូងនេះ គេដាក់ភាពសង្ស័យថា, អាចបើកភ្លើងខៀវជាលក្ខណៈប្រព័ន្ធ ចំពោះសមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ។

សូមរម្លឹកថា, នៅរសៀល​ថ្ងៃ​ទី​ ១៧​ ខែ​ មេសា​ ឆ្នាំ​ ២០២២​កន្លងទៅ នេះ​ សារព័ត៌មានក្នុងស្រុក បានទទួល​ប្រភព​ច្បាស់​ការ​ពី​ខេត្ត​បន្ទាយមានជ័យ​មកថា​ ននៅយប់ ថ្ងៃទី​ ១៨​ ខែ​ មេសា​ ឆ្នាំ​ ២០២២​ វេលា​ម៉ោង​ ៩យប់​រហូត​ដល់​ ម៉ោង​ ៥​ ទៀបភ្លឺ​ ក្រុមឈ្មួញ​ នឹងធ្វើ​សកម្មភាព​នាំធ្យូង​រាប់​រយតោន​ឆ្លងដែន​តាមច្រករបៀង​ ប្រាសាទ​ត្បែង​ ខេត្ត​ បន្ទាយមានជ័យ​ ចូលទៅទឹកដីថៃ​ ។ ឈ្មួញ​ទាំងនេះ​ត្រូវ​បាន​គេស្គាល់ឈ្មោះថា​ ថៅកែថៃមានឈ្មោះយាយលៀង​ ,​ យាយលិក​ និង​ ឈ្មោះខុម​ ចំណែក​ ថៅកែខ្មែរមានឈ្មោះបងបារាំងស្គម​ ,​ យាយភ្លៀវ​ នឹងចែនៅ មង្គលបូរីអត់ស្គាល់ឈ្មោះ​ និងប្រជាពលរដ្ឋនៅម្តុំហ្នឹងភាគច្រើន​ ។

ពាក់ព័ន្ធ​នឹង​ព័ត៌មានខាងលេីនេះ​ សូម​ សមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ ពិសេសលោក​ ឈួន​ សោភា​ មេគយចល័ត​តំបន់​ ៥​ និង​ មន្ត្រី​មេព្រៃ​ រួមទាំង​សមត្ថកិច្ចព្រំដែន​ ពាក់​ព័ន្ធ​ មេត្តា​ពិនិត្យមេីល​ករណីនេះផង​ ។ បេីសិន​ព័ត៌មានខាងលេីជាការ​ពិត​ សមត្ថកិច្ចគួរតែ​បង្ក្រាបអោយអស់​ដេីម្បីការពារធនធានធម្មជាតិ​ ។

បេីតាម​ប្រភព​ព័ត៌មាន​ដែលទទួលបាន​ បានអោយដឹងថា​ ពួកឈ្មួញថៃ​ ឈ្មួញខ្មែរ​ បានរត់ការជាមួយ​សមត្ថកិច្ចពាក់ព័ន្ធអស់ហេីយ​ ទើបសម្រុកដឹកម្តងៗរាប់រយតោន។
ទីបំផុត ! ក្រោយបែកធ្លាយ​ព័ត៌មាន​ឈ្មួញថៃ​ ឈ្មួញខ្មែរឃុបឃិត​គ្នា​ រៀបចំ​គម្រោង​នាំធ្យូងរាប់រយតោនតាម​ច្រករបៀង​ ប្រាសាទ​ត្បែង​ ខេត្ត​បន្ទាយមានជ័យ​ នៅយប់ថ្ងៃទី​ ១៨​ ខែ​ មេសា​ ឆ្នាំ​ ២០២២​ នោះ​ អាជ្ញា​ធរ​ព្រំដែន​នៃប្រទេស​ទាំងពីរបានប្រជុំរឹតបន្តឹងមិនអនុញ្ញាតអោយនាំចូលនោះទេ​ ។

ឈ្មួញទាំងនោះខឹងយ៉ាងខ្លាំង​ព្រោះពួកគេចំណាយលុយរត់ការអស់ហេីយ​ ថែមទាំងត្រៀមឡានហេីយថែមទៀត​ ត្រូវបានបែកធ្លាយដល់ អ្នកសារព័ត៌មាន ធ្វើអោយពួកគេលេកមិនលក់ បក់មិនល្ហើយ ខណះចំណាយលុយរត់ការហើយ។ សង្ឃឹមថា, សមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ អាចទប់ស្កាត់ ការនាំចេញធ្យូងតាមច្រកប្រាសាទ​ត្បែង​ ខេត្ត​ បន្ទាយមានជ័យ ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារព្រៃឈើ ដែលត្រូវបានកាប់បំផ្លាញយកមកដុតធ្វើធ្យូងនាំចេញទៅថៃនេះ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print