ការជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដួសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ឱ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ជម្រាបមក
លោក លោកស្រី សាកលវិទ្យាធិការ និងនាយកគ្រឹះស្ថានឧត្តមសិក្សា
លោក លោកស្រី នាយកគ្រឹះស្ថានបណ្តុះបណ្តាលគូ្រ លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត។ នេះបើយោងតាមលិខិត ក្រសួងអប់រំយុវជននិងកីឡា ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

កម្មវត្ថុ ៖ ការជំរុញបុគ្គលិកអប់រំ សិស្សនិស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ (ទាំង ដួសទី៣ និង ដួសទី៤)ឱ្យបានគ្រប់ៗគ្នា។

តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាប លោក លោកស្រី ជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា និងវីរុសបំប្លែងខ្លូនថ្មីប្រភេទអូមីក្រុង ដែលកំពុងចរាចរយ៉ាងសកម្មនៅលើសកលលោក ក្រសួងអប់រំ យុវជន និងកីឡាសូមស្នើ លោក លោកស្រី ផ្តល់កិច្ចសហការជាមួយគណៈកម្មការទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាល ដែល នៅជិតទីតាំងរបស់ខ្លួន ដើម្បីរៀបចំផែនការចាក់វ៉ាក់សាំងកូវីដ-១៩. ដល់បុគ្គលិកអប់រំ សិស្ស-និស្សិតទាំងអស់ នៅតាម គ្រឹះស្ថានសិក្សារៀងៗខ្លួន ឬនៅគ្រឹះស្ថានសិក្សាណាមួយ ដែលមានលក្ខណៈប្រមូលផ្ដុំ និងងាយស្រួលដល់បុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលបានវ៉ាក់សាំងបង្ការជំងឺកវីដ-១៩ ដួសមូលដ្ឋាន និងជួសជំរុញ(ទាំងដូសទី៣និងទី៤) គ្រប់ៗគ្នា ចាប់ពីខែមេសា ឆ្នាំ២០២២នេះតទៅ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាប និងផ្តល់កិច្ចសហការតាមការគួរ ។
សូម លោក លោកស្រី ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print