Man City យល់ព្រមលើលក្ខខណ្ឌជាង៥០០,០០០ផោនក្នុងមួយសប្តាហ៍ដើម្បីចុះហត្ថលេខាយក Erling Haaland ពី Dortmund

ចែករំលែក៖

ការ​តាម​ប្រមាញ់ Erling Haaland របស់ Manchester City បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់ ដោយ​ក្លិប​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ជាមួយ​នឹង​អ្នក​តំណាង​របស់​កីឡាករ។ កញ្ចប់ហិរញ្ញវត្ថុសមរម្យដែលនឹងធ្វើឱ្យ Haaland ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅ Premier League ច្រើនជាង៥០០,០០០ផោនក្នុងមួយសប្តាហ៍ត្រូវបានផ្តល់ឱ្យ។

ពេលនេះក្លិប Man City ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានការប្រជែងយកខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះពីក្លិប Borussia Dortmund ហើយប្រសិនបើអ្វីៗដំណើរការទៅតាមផែនការនោះ អ្វីដែលទំនងជាកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំគួរតែត្រូវបានបិទនៅសប្តាហ៍ក្រោយ។កាលពីសប្តាហ៍មុន Dortmund បានទទូចថា គ្មានអ្វីត្រូវបានយល់ព្រមទេ ហើយពួកគេកំពុងស្វែងរកការសន្និដ្ឋានជាមួយអ្នកផ្សេងទៀតរួមទាំងក្លិបReal Madrid និង Paris Saint-Germain ក្នុងការតាមប្រមាញ់កីឡាកររូបនេះ។ មាន​ក្តី​សង្ឃឹម​ថា​កីឡាកររូបនេះ​នឹង​បន្ត​កុងត្រា​រយៈពេល​មួយ​ឆ្នាំជាមួយក្រុមចាស់ ប៉ុន្តែ Man City នៅតែមានទំនុកចិត្ត ហើយឥឡូវនេះកំពុងឈានទៅរកការចង់បានពីអ្នកចាត់ការលោក Pep Guardiola។គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានខកខានក្នុងការនាំយក Harry Kane មកកាន់ក្លិបកាលពីរដូវក្តៅមុន ហើយបើទោះបីជាបានឡើងឈរនៅកំពូលតារាង Premier League ក៏ដោយ។ខ្សែប្រយុទ្ធ Haaland កើតនៅ Leeds ដែលធ្លាប់លេងឱ្យក្រុម Red Bull Salzburg និង Molde បានស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងការប្រកួតរវាង Dortmund លើក្រុម Wolfsburg ៦-១ កាលពីថ្ងៃសៅរ៍ ដើម្បីធ្វើឲ្យកីឡាកររូបនេះរកបាន៣៣គ្រាប់ក្នុងការបង្ហាញខ្លួន៣១លើកសម្រាប់ក្លិប និងប្រទេសនៅរដូវកាលនេះ។

ចំពោះប្រាក់ខែលើសពី៥០០,០០០ផោនក្នុង១សប្តាហ៍នឹងជំរុញគាត់ឱ្យលើសពីចំណូលរបស់ Kevin De Bruyne ដែលមានប្រមាណ៣៨៥,០០០ផោន។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិន័រវេស Haaland ស្ថិតក្នុងការប្រកួត Nations League ចំនួន៤ដងក្នុងខែមិថុនា ជាមួយនឹងការប្រកួតចុងក្រោយប៉ះគូប្រជែងស៊ុយអែត ដែលធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនាខាងមុខ ៕ (រូបភាព ៖ dailymail.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print