Liverpool ត្រូវការឈ្នះ Man Utd រាត្រីនេះដើម្បីប្រជែងពាន Premier League រដូវកាលនេះ

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool បន្ត​ការ​ប្រជែង​ដណ្តើម​ពាន Premier League របស់​ខ្លួន​នៅ​កីឡដ្ឋាន Anfield នៅរាត្រី​ថ្ងៃ​អង្គារនេះ​ទល់​នឹងក្រុមបិសាចក្រហម Manchester United ដែល​កំពុង​សម្លឹង​រក​ការ​ផ្លាស់​ប្តូរ​កន្លែង​បច្ចុប្បន្ន​​ក្នុង​ក្រប​ខ័ណ្ឌ Europa League សម្រាប់​កន្លែង​មួយ​នៅ Champions League រដូវកាលក្រោយ។

ក្រុម Liverpool កំពុងឈរ​នៅ​លេខ​រៀង​ទី​២ មាន​៧៣​ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​លេខ​១ Manchester City ពិន្ទុ ខណៈដែលក្រុមលេខ៥ Manchester United ដែលជាក្លិបដំបូងគេនៅក្រៅតារាង Champions League មាន១៩ពិន្ទុតាមពីក្រោយក្រុមហង្សក្រហម ដោយនៅសល់ប្រកួតទៀត។ បច្ចុប្បន្នក្រុម Man Utd កំពុងឈរនៅលេង​សម្រាប់​ការ​ប្រកួត Europa League ដែល​ក្រុមនេះមាន​ពិន្ទុស្មើគ្នាជាមួយ​ក្រុម​លេខ​៦ ArsenalLiverpool រកបានពិន្ទុក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេ ដោយស្មើ នៅកីឡដ្ឋាន Etihad ទល់នឹងក្រុម Manchester City បន្តការមិនស្គាល់ចាញ់របស់ពួកគេដល់១២ប្រកួត (ឈ្នះ១០ ស្មើ២)ចំណែកក្រុម Manchester United បានយកឈ្នះ Norwich City ក្នុងលទ្ធផល នៅលើទឹកដីខ្លួនឯងក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេ។គូប្រជែងដ៏ជូរចត់បានជួបគ្នាម្តងទៀត ខណៈដែល Liverpool សម្លឹងរកភាពជោគជ័យរបស់ពួកគេឡើងវិញពីជំនួប Premier League ចុងក្រោយ ដែលជាជ័យជម្នះ នៅ Old Trafford កាលពីខែតុលា។ ខ្សែប្រយុទ្ធ Mohamed Salah ពេលនោះបានដឹកនាំក្រុមហង្សក្រហមដោយស៊ុតបញ្ចូលទីនៅនាទីទី៣៨, នាទីទី៥០ និងនាទីទី៥១ ខណៈដែល Naby Keïtaនិង Diogo Jota ក៏រកបានម្នាក់១គ្រាប់ដែរ ក្រុម Liverpool មាន​ប្រៀប​ជាង Manchester United នៅ​ចុង​ម៉ោង ដោយ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត Premier League លើក​ចុង​ក្រោយ​របស់​ពួក​គេ (ឈ្នះ៤ ស្មើ៣) ខណៈដែលក្រុមបិសាចក្រហមManchester United កំពុងស្វែងរកការឈ្នះក្នុងលីកលើកដំបូងរបស់ពួកគេក្នុងការប្រកួតរវាងក្លិបទាំងពីរចាប់តាំងពីខែមីនា ឆ្នាំ២០១៨។ ហង្សក្រហមបានយកឈ្នះលើក្រុម Man United សរុប ១៥ទល់ក្នុងអំឡុងពេលនៃការប្រកួតមិនដែលចាញ់របស់ពួកគេ។ខ្សែប្រយុទ្ធ Salah គឺជាកីឡាករសំខាន់សម្រាប់ Liverpool ក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមជាមួយនឹងគ្រាប់បាល់២០គ្រាប់ដោយមិនមានកីឡាករផ្សេងទៀតលើសគាត់ឡើយ ចំណែកខ្សែប្រយុទ្ធ Cristiano Ronaldo ជា​កីឡាករ​ដែល​មាន​ទម្រង់​លេង​ល្អ​បំផុត​សម្រាប់ Manchester United ដោយ​រក​បាន​១៥​គ្រាប់​ក្នុង​នោះ​មាន​៦​គ្រាប់​ក្នុង​ការ​ប្រកួត​បើក​ឆាក។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ចំណោម​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​លីកក្នុង​ឆ្នាំ ២០២១២០២២នេះក្រុមម្ចាស់ផ្ទះ Liverpool មិនចាញ់ក្នុងការប្រកួតក្នុងផ្ទះ Premier League ក្នុងរដូវកាលនេះទេ ដោយឈ្នះ១២ដង និងស្មើដងពីការប្រកួតចំនួន១៥របស់ពួកគេនៅលើទឹកដីខ្លួនឯង។ ហង្សក្រហមកំពុងសម្លឹងមើលការបន្តការមិនស្គាល់ចាញ់ក្នុងផ្ទះចំនួន១៩ប្រកួត (ឈ្នះ១៥ ស្មើ៤) រីឯក្រុមManchester United ក្នុងការប្រកួតក្រៅផ្ទះ១៥ប្រកួតគឺចាញ់រហូតដល់៤ដង (ឈ្នះ៦ ស្មើ៥ ចាញ់៤)

ក្នុង​ការ​ប្រកួត​លីក​៦​លើក​ចុង​ក្រោយ​របស់​Liverpool ឈ្នះ​៥ និង​ស្មើ​១ខណៈដែលក្រុម Manchester United ឈ្នះ​២ ស្មើ​២ និង​ចាញ់​២ ក្នុង​៦​ក្រុម​ចុងក្រោយ​ដូចគ្នា ៕ (រូបភាព ៖ soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print