ពេលប្រពន្ធមិននៅផ្ទះផ្ទះចាប់កូនស្រីអាយុ ១៤ ឆ្នាំរំលោភសេពសន្ថវៈបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​កោះកុង​ ៖​ នៅ​រសៀលថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២២​ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុកស្រែ​អំបិល​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនស្រីចុង​ជាអនិតិជន (កូនប្តីដើមរបស់ប្រពន្ធ)ដោយធ្វើតាមពាក្យបណ្តឹងរបស់ស្រ្តីម្នាក់។​
​យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ​ គង់​ មុំ​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​ធ្វើស្រែ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វាល​ជើង​ ឃុំ​ស្រែអំបិល​ ស្រុកស្រែ​អំបិល​ គឺ​បាន​ប្ដឹង​ឈ្មោះ​ លិ​ន​ ចាន់​ណា​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ត្រូវជា​ប្ដី​ចុង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បាន​ទៀត​ឃុំ​ដង​ពែង​ ពី​បទ​ រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​របស់​គាត់​ ឈ្មោះ​ ខ​.​រ​.​ណ​ អាយុ​១៤​ឆ្នាំ​ ខណៈ​រូប​គាត់​ជា​ម្ដាយ​ពុំ​នៅផ្ទះ​កាលពីថ្ងៃទី១៨ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។​
នៅ​ក្នុង​ពាក្យបណ្តឹង​ឲ្យ​ដឹង​ទៀត​ ក្រោយ​ពី​ធ្វើ​សកម្មភាព​បានសម្រេចរួច​ហើយ​រូប​គាត់​ជា​ម្តាយ​បានដឹង​រឿងហេតុ​នេះ​តាមរយ:កូនស្រីរ៉ាយរ៉ាប់ប្រាប់ ស្រាប់តែ​ឈ្មោះ​ លិ​ន​ ចាន់​ណា​ ជាប្តីចុងបាន​គំរាម​មក​លើ​រូប​គាត់ថា​ បើ​យក​រឿង​ទាំងនេះ​ទៅ​ប្រាប់​សមត្ថកិច្ច​រូបគេ​នឹង​សម្លាប់​ចោល​ទៀត​ផង​ ។​ ទង្វើបែបនេះបានធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំលែងបានក៏ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីចាប់ប្ដីកំហូចទៅចាត់ការតាមច្បាប់។
បន្ទាប់មក សមត្ថកិច្ចនគរបាលស្រុកស្រែអំបិលបានទៅឃាត់ខ្លួនជនសង្ស័យមកសាកសួរ ហើយខ្លួនគេបានសារភាពថា ពិតជាបានចាប់រំលោភសេពសន្ថវ:លើកូនស្រីចុងបានសម្រេចម្ដងប្រាកដមែន។
ទទួលបានចម្លើយសារភាព រួមជាមួយភស្តុតាងជាច្រើនទៀតដែលប្រមូលបានក្នុងករណីនេះសមត្ថកិច្ចនគរបាលស្រុកស្រែអំបិល បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្តកោះកុងដើម្បីចាត់ការតាមច្បាប់៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print