សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុន ជាចំណែក មួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ជប៉ុន ជាចំណែក មួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ សម្តេចតេជោ បានថ្លែងបែបនេះ ខណៈ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេច អញ្ជើញត្រឡប់ពីប្រទេសជប៉ុនវិញ សម្ដេចនឹងទទួលជួប មេប្រតិបត្តិការរបស់អ៊ុនតាក់ ដែលបំពេញបេសកកម្មនៅ កម្ពុជាកាលពីទសវត្សរ៍៩០។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងអភិវឌ្ឍន៍ នៅភ្នំពេញ ដ្បិតអស់ថវិកាច្រើន តែបានផ្តល់ប្រយោជន៍ ច្រើនសម្រាប់ប្រជាពលរដ្ឋ។ ជាពិសេសការបញ្ចៀសការ ជន់លិចរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះពិតជា រីករាយ ព្រោះក្រោយចូលឆ្នាំថ្មី បានសម្ពោធសមិទ្ធផលថ្មី កើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមជំនួយរបស់ ជប៉ុន បានធ្វើឱ្យកម្ពុជាកែលំអប្រព័ន្ធប្រឡាយ-លូ ចម្រៀ និងអាងស្តុកទឹក ជួយសម្រួលដល់ការជន់លិចនៅ ភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណរដ្ឋាភិបាល ជប៉ុន សម្រាប់ការផ្តល់ជំនួយការពារទឹកជំនន់ និងកែលំអ ប្រព័ន្ធឡាយ-លូ និងអាងចម្រះទឹកកខ្វក់នៅរាជធានី ភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២២ ខែមេសា សម្ដេចនឹងអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាទឹកពិភពលោក ហើយសម្តេចក៏នឹង មានជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីវិធីនៃការ សងបំណុលជប៉ុន ដែលរដ្ឋាភិបាល លន់ ណុល ជំពាក់ ដោយការផ្តល់ជំនួយជាសម្ភារៈផ្សេងៗ ហើយលក់យក លុយសងត្រឡប់។
សូមបញ្ជាក់ថា, គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។

គម្រោងសាងសង់សំណង់ទាំងអស់នេះគឺដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិ​បតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខេមីនា ឆ្នាំ២០១៩កន្លងទៅ។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print