ពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង នឹងមានភ្ញៀវអញ្ជើញចូលរួមប្រមាណ៤១ពាន់នាក់

ចែករំលែក៖

នៅក្នុងពិធីឡើងកាន់តំណែង របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងត្រូវធ្វើឡើងនៅក្នុងទីលាន មុនអគ្គាររដ្ឋសភា នាថ្ងៃទី១០ខែឧសភា ដោយត្រូវចំណាយប្រាក់យ៉ាងតិច៣,៣ ពាន់លានវ៉ន ជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។

តាមការប្រកាសរបស់គណៈកម្មការផ្ទេរអំណាច របស់រដ្ឋាភិបាលថ្មី នៅថ្ងៃទី ២០ខែមេសា បានប្រកាសថា មានភ្ញៀវអញ្ជើញចូលរួមប្រមាណ ៤១ពាន់នាក់ នឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីនេះ ក្នុងនោះមានប្រមុខដឹកនាំនយោបាយសំខាន់ៗ មន្ត្រីការទូត តំណាងក្រុមហ៊ុន ពលរដ្ឋ …។ តំណាងគ្រួសារជនរងគ្រោះក្នុងហេតុការលិចនាវា Cheonan កាលពីឆ្នាំ២០១០ នឹងត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ។
តាមការប្រកាសរបស់គណៈកម្មការផ្ទេរអំណាចបានលើកឡើងថា ចំនួនភ្ញៀវអញ្ជើញបានកើនឡើងខ្ពស់ ដោយសារតែ កូរ៉េខាងត្បូងបានសម្រេចលុបចោលវិធានការរិតត្បិតប្រឆាំងកូវីដ ១៩ លើកលែងតែការពាក់ម៉ាស់។ កន្លងមកគណកម្មការផ្ទេរអំណាចបានឡើងគម្រោងអញ្ជើញអ្នកចូលរួមប្រមាណ១ពាន់នាក់ ប៉ុន្តែពេលនេះបានកើនឡើងជាង ៤ម៉ឺននាក់៕

...


រូបថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print