​ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ២៧នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២៤នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធទី២០ ខែមេសា​​​ ឆ្នាំ២០២២នេះបានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន២៧នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈឣ្នកជាសះស្បើយចំនួន២៤នាក់ អ្នកជំងឺស្លាប់​​ គ្មាន

សូមជម្រាបថានៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែមេសា​​​​​​​ ឆ្នាំ២០២២រកឃើញអ្នកឆ្លងថ្មី២៧នាក់ទៀត និងអ្នកជាសះស្បើយ ២៤នាក់ និងអ្នកជំងឺស្លាប់គ្មាន

ករណីឆ្លងសហគមន៍២៧នាក់(អូមីក្រុង)

អ្នកដំណើរពីបរទេស គ្មាន(អូមីក្រុង)

គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២

អ្នកឆ្លងសរុប= 136,117 នាក់

អ្នកជាសះស្បើយ= 132,825 នាក់

អ្នកស្លាប់= 3,056 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងwww.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង

មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ០១២ ៨៣៦ ៨៦៨៕ដោយតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print