ខេត្តរតនគិរី៖ កាលពីម្សិលមិញល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ មានខ្យល់កន្ត្រាក់ លាយឡំជាមួយផ្គរ រន្ទះ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ និងសាលារៀន៣៥ខ្នង ប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់៣២ខ្នង និងទ្រព្យសម្បត្តិរបស់រដ្ឋដូចជាសាលារៀង វត្តអារាម បាក់សំយ៉ាប ស្ថិតនៅក្នុងឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
គេសង្កេតឃើញលោកអាជ្ញាធរស្រុកកូនមុំ និងសមត្ថកិច្ចនគរបាល រួមទាំងអធិការកងរាជអាវុធហត្ថស្រុកក៏បានចុះទៅផ្ទះប្រជាពលរដ្ឋ និងលោកអភិបាលស្រុកដំណាងឲ្យកាកបាទក្រហមកម្ពុជាខេត្តក៏បានឧបត្ថម្ភជាលុយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារធម្មជាតិ ពី១០ម៉ឺនរៀល រហូតដល់៣០ម៉ឺនរៀងផងដែរ៕
ដោយ៖ វុទ្ធឦសាន
...