ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងទេសចរណ៍មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការជំរុញអនុវត្តការផ្ដល់ទិដ្ឋាការ 3 Year Multiple Visa ជូនភ្ញៀវទេសចរ ចិននិងកូរ៉េ ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីដំណាងមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។
ការផ្ដល់ទិដ្ឋាការរយៈពេលវែងនេះ គឺដើម្បីជួយសម្រួលការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរចិន និងកូរ៉េ ឲ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។
សូមជម្រាបថានៅឆ្នាំ២០១៥ កន្លងមកនេះ ភ្ញៀវទេសចរចិនមកកម្ពុជាមានប្រមាណ ៧០០,០០០នាក់និងភ្ញៀវទេសចរកូរ៉េ ៤០០,០០០នាក់៕
ដោយ៖ សីលា
...