​សេចក្តីជូនដំណឹងស្ដីពី៖​ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២

ចែករំលែក៖

​ភ្នំពេញ៖ បេី​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​២១​ ខែមេ​សា​ ឆ្នាំ​២០២២នេះ​ ស្ដីពី​តម្លៃ​ប្រេង​ឥន្ធនៈ​ បានឱ្យដឹងថា​ ចាប់ពី​ថ្ងៃ​ទី​២១​ រហូត​ដល់ថ្ងៃ​ទី​​៣០ ខែ​មេ​សានេះ តម្លៃ​សាំង​មួយ​លី​ត្រ​៥១៥០​រៀល និង​ម៉ា​ស៊ូ​ត​៥៥០០​រៀល ។

ក្រសួង​ពាណិជ្ជកម្ម​ បានគូសបញ្ជាក់ថា៖​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើក​ទីផ្សា​អន្តរជាតិ​ថ្លៃ លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃ​ទី​២១ ដល់​៣០ ខែមេសា ឆ្នាំ​២០២២ នឹង​ត្រូវ​លក់​៥.៣១០​រៀល​/១​លី​ត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៥.៦៦០​រៀល​/​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត​។

គួរជម្រាបថា​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ​មានការ​រួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​/​លី​ត្រ​។

ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​២១ ដល់​៣០ ខែមេសា ឆ្នាំ​២០២២ នឹង​ចុះ​មក​៥.១៥០ រៀល​/​លី​ត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៥៥០០​រៀល​/​លី​ត្រ​សម្រាប់​ប្រេងម៉ាស៊ូត ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print