អ.វ.ត.ក បានធ្វើសន្និសិទ្ធកាសែតមុនពេលអង្គជំនុំជម្រះសាលាដំបូង បន្តសវនាការលើសំណុំរេឿង០០២/០២ ចាប់ពីថ្ងៃទី២៧ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៥ផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានធ្វើសន្និសីទសារព័ត៌មានមួយដែលរៀបចំឡើងនៅមុនពេលអង្គជំនុំជម្រះសាលាដំបូង បន្តសវនាការលើសំណុំរឿង ០០២/០២ ចាប់ពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៥ ខាងមុខ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន ។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានថ្លែងថា អង្គជំនុំជម្រះសាលាដំបូងនឹងបន្តសវនាការផ្តោតលើអង្គហេតុការដ្ឋានទំនប់ត្រពាំងថ្ម ស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា ជាការដ្ឋានការងារទី៣ និង ចុងក្រោយដែលនឹងត្រូវលើកមកជំនុំជម្រះនៅក្នុងសំណុំរឿង ០០២/០២។ បើតាមលោក នេត្រ ភក្ត្រា សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១១ នាក់គ្រោងនឹងត្រូវកោហៅដោយអង្គជំនុំជម្រះសាលាដំបូងដើម្បីស្តាប់សក្ខីកម្ម។ លោក នេត្រ ភក្ត្រាបន្តថា អង្គជំនុំជម្រះសាលាដំបូងអាចនឹងចំណាយពេលប្រមាណ ៤សប្តាហ៍ដើម្បីស្តាប់សក្ខីកម្មសាក្សី និងដើមបណ្ងរដ្ឋប្បវេណីទាំងនេះ។

ការដ្ឋានការងារទំនប់ត្រពាំងថ្ម មា ទីតាំងស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានគេជឿថាបានកសាងឡើងចន្លោះឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៧៨ ក្នុងគោលបំណងសម្រេចលើផលិកម្មស្រូវរបស់បក្សកុម្មុយនិស្តកម្ពុជា។ ទំនប់នេះមានបណ្តោយប្រវែង ១០ គីឡូម៉ត្រ និងទទឹង ៧ គីឡូម៉ែត្រ។ តាមសាក្សី មានមនុស្សចន្លោះពី១៥០០០ ទៅ២០០០០ នាក់ធ្វើការងារ ទីនោះ និងមានការចាប់ខ្លួន និងសម្លាប់មនុស្សជាច្រើន។

លោក នេត្រ ភក្ត្រា បានថ្លែងថា អង្គជំនុំជម្រះសាលាដំបូងបានបើកសវនាការដេញដោលលើភស្តុតាងក្នុងសំណុំរឿង ០០២\០២ នេះ បានចំនួន ៧៥ ថ្ងៃរួចមកហើយ និងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីចំនួន ៣០ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១៩ រូប និងអ្នកជំនាញចំនួន ១ រូប។ អង្គហេតុដែលបានសួរដេញដោលរួចហើយរួមមាន សហករណ៍ត្រាំកក់ មន្ទីរសន្តិសុខក្រាំងតាចាន់ ការដ្ឋានការងារទំនប់ ១ មករា ការដ្ឋា ព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង។ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា អង្គជំនុំជម្រះសាលាដំបូងគ្រលងបញ្ចប់សវនាការលើភស្តុតាង ពាក់កណ្តាលឆ្នាំ ២០១៦ ខាងមុខ៕

...

20150723-160448.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print