ពលរដ្ឋប្រហែល២០០នាក់ ផ្ទុះការតវ៉ានាក់ រឿង ក្រុមឈ្មួញដឹកអាចម៍ដីលក់

ចែករំលែក៖

ខេត្តសៀមរាប:​ប្រជាពលរដ្ឋជាង២រយនាក់ នៅក្រុងសៀមរាប បានប្រមូល​ផ្ដុំ​តវ៉ា​ ទាមទារឲ្យអាជ្ញាធរខេត្ដនេះ អន្ដរាគមន៍​ដល់​​ក្រុមហ៊ុនបញ្ឍប់ជីកយកអាចម៍ដីលក់​ និង​ឲ្យ​លុប​រណ្ដៅ​ដីវិ​ញ ក្នុងអាង​ទឹករួមមួយកន្លែងក្នុងខេត្ដសៀមរាប ។

ការតវ៉ានេះ ធ្វើឡើងនៅម៉ោងប្រហែល៩ព្រឹកថ្ងៃទី២៣ខែកក្កដានេះ នៅ​ខាង​មុខ​សា​លា​ខេត្ដសៀមរាប ។ពលរដ្ឋទាំង​នោះ មកពីសង្កាត់សៀមរាប សង្កាត់សំបួរ និងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។

​តំណាងពលរដ្ឋមកពីសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានឲ្យអ្នកកាសែតដឹងនៅកន្លែងតវ៉ាថា​ អាស្ដុក​ទឹក​រួម​មួយកន្លែង ​សម្រាប់ស្រោចស្រប់ស្រូវប្រាំងប្រជាពលរដ្ឋបីសង្កាត់នោះ ត្រូវបានក្រុមហ៊ុ​ន​យ៉ាងតិចចំនួន៤ ឃុប​ឃិត​​​ជាមួយអាជ្ញាធរមូលដ្ឋាន ជីក​យក​អាចមួ​ដីលក់ និងធ្វើស្រះចិញ្ចឹមត្រី។​តំណាងរូបនោះ បានបន្ដថា ក្រុ​ម​ហ៊ុនទាំង​នោះរួមមាន ក្រុមហ៊ុន​យ៉ែម រាជនី ក្រុមហ៊ុនអូនមុន្នី ក្រុមហ៊ុនលីហាំង​សេង ក្រុមហ៊ុនឃឹម សេង ជាដើម​​ ដោយ អ្នក​ភូមិ​ទាមទារ ឲ្យក្រុមហ៊ុនទាំងនោះ បញ្ឍប់ធ្វើសកម្មភាព​ជីក​យកអាចម៍ដីលក់​ និងឲ្យ​លុប​រណ្ដៅដីនៅ​ក្នុង​​អាងទឹករួម​នោះ​វិញ ដើម្បីទុកប្រើប្រាស់ជាសម្បត្ដិរួម។

ពលរដ្ឋដែលចូលរួមតវ៉ាមួយរូបទៀតបាន ឲ្យដឹងថា ​ប្រជាកសិករប្រើប្រាស់អាងទឹករួមនោះ​តាំង​ពីដូនតាមក ប៉ុន្ដែត្រូវបានអាជ្ញាធរមូលដ្ឋានលួចលក់ឲ្យក្រុមឈ្មួញ នៅឆ្នាំ២០០០។លោកបន្ដថា ក្រុមហ៊ុនទាំងនោះ បានជី​ករណ្ដៅ​ដីជម្រៅចាប់ពី២០ទៅ៣០ម៉ែត្រ និងបានធ្វើស្រះចិញ្ចឹមត្រី ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនផងដែរ ហើយរណ្ដៅដីទាំងនោះ ខុសនឹងច្បាប់ មិនតែប៉ុណ្ណោះរថយន្ដដឹកដីបំផ្លាញផ្លូវថ្នល់ផងដែរ​។ លោ​ក​​​បន្ថែម​ថា ពួកគាត់ស្វែងរកអន្ដរាគមន៍ពីអាជ្ញាធរក្រុងម្ដងរួចមកហើយ ប៉ុន្ដែគ្មានដំណោះស្រាយ។ លោកបញ្ជាក់ថា ពួកគាត់រំពឹង​លើអាងទឹកមួយនោះប៉ុណ្ណោះ ដើម្បីស្រោចស្រពដំណាំកសិកម្ម​ស្រូវពួកគេ នៅរដូវ​ប្រាំង។​

ទាក់ទងករណីនេះកាសែតនគរវត្ដ មិនអាចទាក់ទង ក្រុមហ៊ុនទាំង៤នោះ ដើម្បីសាកសួរ​បាន​នៅឡើយ​ទេ។​ចំណែក លោក ប៊ុន ថាឬទ្ធិ អ្នកនាំ​ពាក្យ​សា​លា​ខេត្ដ​សៀមរាប​ ប៊ុន ថាឬទ្ធិ ក៍មិនអាចទាក់ទងបានដែរ ដោយ​លោកមិនឡើងទូរស័ព្ទ។

ប្រជាពលរដ្ឋឲ្យដឹងថា ទំបន់ទឹកនោះមានឈ្មោះទំនប់៧៨ ដែលមានប្រវែង​បណ្ដោយប្រ​មាណ​៩ពាន់​ម៉ែត្រ និងទទឹង២៥០០ម៉ែត្រ សម្រាប់ស្រោចស្រពដំណាំកសិកម្មប្រជាកសិកររាប់ពាន់គ្រួសារ ក្នុងនោះ ពលរដ្ឋនៅ​សង្កា​ត់សំបួរ សង្កាត់សៀមរាប និងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕

20150723-161003.jpg

...

20150723-161007.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print