ខេត្តស្វាយរៀង:លោករស់ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងនិងជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំពងទឹកស្រុករំដួលបានថ្លែងថាគឺមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះរួមសុខរួមទុក្ខលំបាកមិនរត់ចោលបងប្អូនប្រជាពលរដ្ឋឡើយ។
ការថ្លែងបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០២២ក្នុងឪកាសលោករស់ផារិទ្ធ ចុះសួរសុខទុក្ខដល់គ្រួសារក្រីក្រ មានជីវភាពខ្វះខាត ៣គ្រួសារ នៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួលខេត្តស្វាយរៀងដោយមានការចូលរួមពីអស់ លោកក្រុមការងារជាច្រើននាក់ផងដែរ។
លោក រស់ផារិទ្ធ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំពងទឹក បានមានមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជានិងក្រោមការដឹកនាំពី លោកម៉ែនវិបុល អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង
ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកជានិច្ចហើយតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតស្រលាញ់ ផងដែរ។
លោកបន្តថា ទោះបីជា ប្រទេសកម្ពុជាជំងឺកូវីដ១៩ មានការធូរស្បើយហើយយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យ ធ្វេសប្រហេស ពីជំងឺកូវីដ-១៩
យើងត្រូវបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ៣កុំ៣ការពារ ២ចូលរួម ចាក់វាក់សាំង ទាំងអស់គ្នា។
បន្ទាប់មកលោករស់ផារិទ្ធ ក៏បានឧបត្ថម្ភនូវសម្ភារៈ និងថវិកាមួយចំនួន
ដល់គ្រួសារក្រីក្រ មានជីវភាពខ្វះខាត ៣គ្រួសារ ដោយមួយគ្រួសារទទួលបាន ក្រម៉ារ ១ អាវ ១ មី ១កេស ប្រេងឆា ១ធុង និងថវិកា ១០០.០០០រៀល ផងដែរ។