ធ្វើ​បត្យាប័​នអតីត​ប្រធានាធិបតី​ហុងឌូ​រ៉ាសទៅ​កាត់ទោសនៅសហរដ្ឋ​អាមេរិក​ ពីបទ​ជួញដូរ​គ្រឿងញៀន​ និង​អាវុធ​

ចែករំលែក៖

អន្តរជាតិ​៖ លោក ហ្សួ​ន អ័​រលែ​នដូ ហ៊ែ​រណង់​ដេស (Juan Orlando Hernandez)​ អតីត​ប្រធានាធិបតី​ហុងឌូ​រ៉ា​ស​ ដែលមានវ័យ​៥៣ឆ្នាំ​​ ត្រូវបាន​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋ​អាមេរិក​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ ខែមេសា​ ឆ្នាំ​២០២២ម្សិលមិញ​នេះ​ ដើម្បី​កាត់ទោស​ចំពោះ​ការចោទប្រកាន់​ថា​បាន​ជួយ​ដល់​ការរត់ពន្ធ​កូកាអុីន​រាប់រយ​តោន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​និង​ទទួល​សំណូក​រាប់លាន​ដុល្លារ​។​

​លោក ហ្សួ​ន អ័​រលែ​នដូ ហ៊ែ​រណង់​ដេស​ បានចាកចេញពី​មូលដ្ឋាន​ទ័ពអាកា​ស​ក្នុង​ទីក្រុង​ថេ​ហ្គូ​ស៊ី​ហ្គាល់​ប៉ា (Tegucigalpa)​តាម​យន្តហោះ​របស់​រដ្ឋបាល​ប្រឆាំង​​គ្រឿងញៀន ដែល​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋ​អាម៉េរិកកន្លែង​ដែល​គាត់​នឹងត្រូវ​ឃុំខ្លួន​ក្នុង​ទីក្រុង​ញូវយ៉ក​។​ នេះបេី​យោង​តាមការបញ្ជាក់ពីទីភ្នាក់ងារ​សារព័ត៌មាន AFP ដែលបាន​ឃើញ​ផ្ទាល់​ភ្នែក​។

សូមជម្រាបថា អតីតប្រធានាធិបតី​ហុងឌូ​រ៉ា​សរូបនេះ បានកាន់តំណែង​ជា​ប្រធានាធិបតី​របស់គាត់​ចាប់តាំងពី​ឆ្នាំ២០១៤ រហូតមកដល់​ឆ្នាំ២០២២ ត្រូវបាន​ញាំញី​ដោយ​ការចោទប្រកាន់​ពី​បទ​ពុករលួយ​នោះ ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​។​ ខណៈដែលលោក ត្រូវបាន​ចោទប្រកាន់​ថា​បាន​ជួយ​សម្រួល​ដល់​ការរត់ពន្ធ​កូកាអុីន​ប្រហែល ៥០០តោន ដែល​ភាគច្រើន​ពី​ប្រទេស​កូឡុំប៊ី​និង​វេ​ណេ​ស៊ុយអេ​ឡា​ទៅ​កាន់​សហរដ្ឋ​អាមេរិក​តាមរយៈ​ប្រ​​ទេស​ហុងឌូ​រ៉ាស ចាប់តាំងពី​ឆ្នាំ២០០៤ ដោយ​ចាប់ផ្តើម​តាំងពី​យូរ មុនពេល​លោក​កាន់​តំណែង​ប្រធានាធិបតី​។​

​​ដោយឡែកបើ​យោងតាម​ឯកសារ​របស់​ស្ថាន​​ទូត​អាម៉េរិកបានបញ្ជាក់ថា លោក ហ៊ែ​រណង់​ដេស ​ត្រូវបាន​ចោទប្រកាន់ថា​៖ បាន​ទទួល “​សំណូក​រាប់​លាន​ដុល្លារ​…​ពី​អង្គការ​ជួញដូរ​គ្រឿងញៀន​ជាច្រើន​នៅ​ហុងឌូ​រ៉ាស ម៉ិចស៊ីកូ និង​កន្លែង​ផ្សេង​ទៀត​”​​។​ ចំពោះការចោទប្រកាន់​នេះដែល​ធ្វើឡើង​ដោយ​រដ្ឋអាជ្ញា​នៅ​ទីក្រុង​ញូវយ៉ក​បាន​ចោទប្រកាន់​លោក​ហឺ​ណង់​ដេស​ចំនួន​បី​ករណី​ទាក់ទង​នឹង​បទល្មើស​គ្រឿងញៀន និង​អាវុធ​។​

​ជុំវិញករណីនេះដែរ​លោក មឺ​រីក ហ្គាលែ​ន (Merrick Garland) អគ្គ​រដ្ឋអាជ្ញា​អាម៉េរិក​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​”​លោក​ហ៊ែ​រណង់​ដេស បាន​បំពាន​តួនាទី​របស់​គាត់​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ហុងឌូ​រ៉ាស​…​ដើម្បី​​ដឹកនាំ​ប្រទេស​ក្នុងនាម​ជា​រដ្ឋ​គ្រឿងញៀន​”៕ ដោយ​៖ស​ តារា

...


រូបថត​ :​ Associated Press Photo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print