លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា អញ្ជើញដាក់កូរ៉ោនផ្កានិងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងព្រះបរមរូបព្រះបរមរតនកោដ្ឋ

ចែករំលែក៖

ភ្នំពេញ : មុននឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការចូលជួបធ្វើសវនាការ ជាមួយឥស្សរជនជាន់ខ្ពស់នៃស្ថាប័នជាតិរបស់កម្ពុជាមួយចំនួនទៀត នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា និងគណៈប្រតិភូ ដែលអមដំណើរដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញមកដាក់កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងព្រះបរមរូបព្រះបរមរតនកោដ្ឋ។

បើតាមកម្មវិធីសម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ពិធីដាក់កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ នៅវេលាម៉ោង ៨:៥០នាទី ព្រឹកថ្ងៃនេះដែរ លោកប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា និងគណៈប្រតិភូ នឹងបន្តដំណើរទៅកាន់វិមានរដ្ឋសភា ជាទី ដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំធ្វើពិធីទទួលស្វាគមន៍គណៈប្រតិភូជាផ្លូវការ រួមជាមួយនឹងការជួបធ្វើសវនាការ និងកិច្ចពិភាក្សាទ្វេភាគីយ៉ាងទូលំទូលាយផងដែរ។

បន្ទាប់មកនៅវេលាម៉ោង ១០:៣៥នាទីព្រឹក លោកប្រធានគណៈប្រតិភូ នឹងត្រូវ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយនៅវេលារសៀលថ្ងៃនេះដែរ ឯកឧត្តម អំ បឺរឡា (OM BIRLA) និងដឹកនាំគណៈប្រតិភូសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ៕

...


ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print