ទោះជាប្តី ឪពុក បានទទួលមរណភាព ដោយការបាញ់ប្រហារពីឧក្រិដ្ឋជនគ្រឿងញៀន ជាមុខសញ្ញាចាស់ ក៏ដោយ ក៏ក្រុមគ្រួសារសព លោកមេប៉ុស្តិ៍រដ្ឋបាលនគរបាល ទួលព្រេជ លុតជង្គង់ គោរព ស្រឡាញ់ លោកស្នងការ ដែលមានព្រហ្មវិហារ គុណធម៌ បំផុតមកលើកូនចៅ

ចែករំលែក៖

ខេត្តកណ្តាល : លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមសហការី សឹងទប់ទឹកភ្នែកមិនបាន ខណះ ឃើញពីកាយវិការភរិយា កូនៗ សពលោកនាយបុ៉ស្តិរដ្ឋបាលនគរបាល ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល លុតជង្គង់ សំពះ គោរព ស្រឡាញ់ លោកស្នងការ ទឹកចិត្តចេញពីបេះដូងថា, លោកស្នងការ មានព្រហ្មវិហារធម៌ គុណធម៌ ធ្វើអោយប្តីគាត់ ព្រមទាំងមន្ត្រីទាំងអស់ សសើរមិនដាច់ពីមាត់ ។ លោកពិតជាមេដឹកនាំ ប្រកបដោយភាពទទួលខុសត្រូវ ផ្តល់ភាពយុត្តិធម៌ លើកទឹកចិត្តកូនចៅ រាល់ការបំពេញការងារ ដោយគ្មានគិតពីការនឿយហត់។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃសុក្រ​ ទី២២ ខែ​មេសា ឆ្នាំ​២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល និងមន្ត្រីក្រោមឱវាទ អអមដំណើលោក ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការ​រង​នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ អមដំណើរដោយ លោក ឧត្តមសេនីយ៍ឯក ងេង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ​ ចូលរួម​គោរព​វិញ្ញាណក្ខន្ឋ ជូ​នសពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន​នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល គឺ:
១-សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ។​
សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល​។​
២-សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី​ផ្នែកប្រឆាំងគ្រឿងញៀន។​
សពសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា​នៅគេហដ្ឋា​ននៃសព ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល​។
សូមបញ្ជាក់ថា, សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី​ផ្នែកប្រឆាំងគ្រឿងញៀន ទើបនិងរៀបការបាន១ខែ ១ថ្ងៃ ទីបំផុត ! ត្រូវលាភរិយា គ្មានថ្ងៃត្រឡប់ ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ​ លោក ​ឧត្តមសេនីយ៍ឯក ​អគ្គស្នងការរង​ នាំយកថវិការបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ​ ចូលរួមរំលែកទុក្ខ​ក្នុង០១សព​ ចំនួន ៥,០០០,០០០​រៀល។

លោកឧត្តមសេនីយ៍ទោ​ស្នងការ​ បាននាំយកថវិការបស់លោក នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ចូលរួមរំលែកទុក្ខ​ក្នុង០១សព​ ចំនួន ៤,០០០,០០០​រៀល៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print